Home / ទេសចរណ៍ / កសិ-ទេសចរណ៍ / កសិដ្ឋានទេសចរណ៍៖ ឱកាសថ្មីសម្រាប់កសិករ

កសិដ្ឋានទេសចរណ៍៖ ឱកាសថ្មីសម្រាប់កសិករ

កសិដ្ឋានទេសចរណ៍ជាកន្លែងដែលអាចយើងរកចំណូលពីការលក់ផលិតផល និងសេវាទេសចរណ៍ដល់អ្នកទីក្រុងដែលត្រូវការចំណីអាហារដែលមានប្រភពច្បាស់លាស់ និងកន្លែងសម្រាប់មកសម្រាក់កម្សាន្តតាមបែបធម្មជាតិ។ ការអភិវឌ្ឍកសិដ្ឋានទេសចរណ៍ជានិន្នាការថ្មីមួយនៅក្នុងសង្គម ហើយជាមុខរបរល្អមួយ ជាពិសេសសម្រាប់អ្នកស្រឡាញ់ការងារ និងរស់នៅផ្សាភ្ជាប់ជាមួយធម្មជាតិនៅតំបន់ជនបទ។

សម្រាប់អ្នកដែលមានអាជីពស្រាប់ជាកសិករ ឬអ្នកមានកសិដ្ឋានស្រាប់ ការអភិវឌ្ឍកសិដ្ឋានក្លាយជាកសិដ្ឋានទេសចរណ៍ និងនាំមកនូវផលប្រយោជន៍បន្ថែមដូចជា ការលក់ផលិតផលបានតម្លៃថ្លៃនៅលើកសិដ្ឋាន និងការបានចំណូលបន្ថែមពីសេវាទេសចរណ៍។

សហគមន៍សម្បូរសប្បាយបាន នឹងកំពុងគាំទ្រនូវការអភិវឌ្ឍកសិដ្ឋានទេសចរណ៍ និងតំបន់កសិ-ទេសចរណ៍សម្បូរសប្បាយ។ លោកអ្នកដែលចង់ក្លាយជាសមាជិកសហគមន៍កសិ-ទេសចរណ៍សម្បូរសប្បាយ សូមធ្វើការចុះឈ្មោះចូលរួមក្នុងបណ្តាញសង្គម ដើម្បីទទួលបានព័ត៌មាន និងចំណេះដឹងបន្ថែមទាក់ទងវិស័យកសិ-ទេសចរណ៍ ក៏ដូចជាសកម្មភាពផ្សេងៗរបស់សហគមន៍សម្បូរសប្បាយ។

ដោយឡែកយើងមានកម្មវិធីពង្រឹងសមត្ថភាពដល់លោកអ្នកដែលចង់កសាងខ្លួនក្លាយជាអ្នកគ្រប់គ្រងកសិដ្ឋានទេសចរណ៍ និងចង់អភិវឌ្ឍខ្លួនក្លាយជាអ្នកគ្រប់គ្រងកសិដ្ឋានទេសចរណ៍។

យើងស្វាគមន៍រាល់ការចូលរួមរបស់លោកអ្នកក្នុងការកសាងកម្ពុជាសម្បូរសប្បាយតាមរយៈការកសាងតំបន់កសិ-ទេសចរណ៍សម្បូរសប្បាយ និងកសិដ្ឋានទេសចរណ៍៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី anvicheth

អត្ថបទពាក់ព័ន្ធ

បច្ចេកទេសដាំត្រាវ (កសិករ ប៉ិច សាវ)

បងស្រីឈ្មោះ ប៉ិច សាវ ជាកសិកររស់នៅភូមិការហែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។​ គាត់មានបទពិសោធន៍ដាំត្រាវទទួលបានផលច្រើនដែលបទពិសោធន៍នេះ គាត់ចេះពីដូនតារបស់គាត់ គួបផ្សំនឹងគំនិតឆ្នៃប្រឌិតរបស់គាត់បន្ថែម។​ បទពិសោធន៍នេះ គាត់បានអនុវត្តតាំងពីឆ្នាំ១៩៩៦ មកម្លេះ។ ដូចនេះយើងសូមលើកយកបទពិសោធន៍របស់គាត់មកបង្ហាញជូនដូចខាងក្រោម។