Home / ព័ត៌មាន / ដោយសារ ឫសទន្ទ្រានខែត្រ និងវល្លិក្ដៀខ្មូត ទើបជីវិតខ្ញុំបានរស់មកដល់សព្វថ្ងៃ

ដោយសារ ឫសទន្ទ្រានខែត្រ និងវល្លិក្ដៀខ្មូត ទើបជីវិតខ្ញុំបានរស់មកដល់សព្វថ្ងៃ

កសិករ កឹម ដុក ឆ្នាំ២០១៩នេះ មានអាយុ៦០ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានរៀបរាប់​ឲ្យ​ដឹង​ថា កាលពីឆ្នាំ១៩៨៧ រូបលោកបានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់មិនសង្ឃឹម​ថា​រស់ផង​ គឺ​ដោយសារ​ជំងឺគ្រុន ទោះបីខិត​ខំលេបថ្នាំយ៉ាង​ណាក៏មិនជាសះស្បើយឡើយ​។

កសិកររូបនេះបានឲ្យដឹងបន្ថែមថា ដោយសារភាពក្រីក្រ រូបលោកមិនមានលទ្ធភាពទៅឲ្យពេទ្យពិនិត្យ​ឈាម​មើលឲ្យដឹងច្បាស់លាស់ថា ខ្លួនលោកគ្រុនអ្វីទេ (គ្រុនឈាម គ្រុនចាញ់…?) គួបផ្សំកាលសម័យនោះ ពេទ្យនៅស្រុក​ខ្មែរ​មិនទាន់សម្បូរ​ដូច​សព្វ​ថ្ងៃនេះផង។ ជំងឺនេះមានអាការៈក្ដៅរងាៗ ប៉ុន្តែជាសំណាងល្អ គឺមានអ្នករស់នៅក្នុង​ស្រុកជាមួយគ្នា បានប្រាប់​ថ្នាំបុ​រាណដែលផ្សំឡើងពីរុក្ខជាតិឱសថតែ២មុខប៉ុណ្ណោះគឺ ទន្ទ្រានខែត្រ និង វល្លិក្ដៀខ្មូត។

ផ្នែកប្រើប្រាស់

  • ទន្ទ្រានខែត្រ យកតែឫស
  • ក្ដៀខ្មូត យកទាំងអស់ (ឫស វល្លិ ស្លឹក)។

របៀបធ្វើ

យកឫសទន្ទ្រានខែត្រ និងវល្លិក្ដៀខ្មូតទាំងស្រស់ (បរិមាណប្រហាក់ប្រហែលគ្នា) មកលាងទឹកឲ្យស្អាត រួចយកទៅដាំទឹកផឹក (ផឹកជា​ធម្មតា​ដូចទឹកតែ​)។

កសិករ កឹម ដុក បានបញ្ជាក់ប្រាប់ថា រូបលោកផឹកថ្នាំបុរាណខ្មែរនេះអស់តែ១កំសៀវប៉ុណ្ណោះ គឺគាត់​ជា​សះស្បើយពីជំងឺ​គ្រុន​ ហើយមានជីវិតមកដល់សព្វថ្ងៃនេះ៕

រក្សា ខ្មែរ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។