Home / ព័ត៌មាន / អាជ្ញាធរជាតិអប្សរានឹងពង្រីកការដ្ឋានជួសជុលស្រះអង្គរវត្តខាងជើងដើម្បីពន្លឿនការងារ

អាជ្ញាធរជាតិអប្សរានឹងពង្រីកការដ្ឋានជួសជុលស្រះអង្គរវត្តខាងជើងដើម្បីពន្លឿនការងារ

តាមគេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដោយមើលឃើញពីស្ថានភាពជាក់ស្តែងនៃការដ្ឋានជួសជុលស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្តមានភាពតូចចង្អៀត ពិបាកក្នុងការបំពេញការងារ ធ្វើឱ្យដំណើរការជួសជុលមានភាពយឺតយ៉ាវ អាជ្ញាធរជាតិអប្សរានឹងពង្រីកការដ្ឋាននេះបន្ថែម ដើម្បីមានភាពងាយស្រួលដល់ការបំពេញការងារនិងពន្លឿនសកម្មភាពជួសជុល។
តាមរយៈសកម្មភាពនេះនឹងធ្វើឱ្យប៉ះពាល់ខ្លះដល់ការផ្តិតយករូបភាពថ្ងៃរះនិងប្រាសាទអង្គរវត្ត។ ដូច្នេះហើយ សូមភ្ញៀវទេសចរជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ទេសចរ មេត្តាយោគយល់ចំពោះការបិទមិនឱ្យដំណើរការផ្នែកខ្លះនៃស្រះខាងជើងមួយរយៈ និងសូមទៅថតរូបនៅស្រះខាងត្បូងវិញ ដើម្បីទុកលទ្ធភាពឱ្យអ្នកជំនាញបំពេញការងារជួសជុលអភិរក្សសម្បត្តិដូនតាខ្មែរឱ្យបានស្រួលនិងប្រកបដោយគុណភាព៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។