Home / ព័ត៌មាន / បាឋកថាអំពី «ស្រា» នៅព្រឹកថ្ងៃទី១៦ កក្កដា ២០១៩ ដោយលោកសាស្ត្រាចារ្យ អាំង ជូលាន

បាឋកថាអំពី «ស្រា» នៅព្រឹកថ្ងៃទី១៦ កក្កដា ២០១៩ ដោយលោកសាស្ត្រាចារ្យ អាំង ជូលាន

តាមគេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរា នឹងរៀបចំបាឋកថាស្តីអំពី «ស្រា» ដោយលោកសាស្ត្រាចារ្យ អាំង ជូលាន នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

«ស្រា» ជាភេសជ្ជៈពេញនិយមបំផុតប្រើក្នុងកិច្ចពិធីផ្សេងនៅក្នុងសង្គមខ្មែរ។ តម្រូវការ «ស្រា» ចំពោះមនុស្សមានតាំងកើតរហូតដល់ស្លាប់ តាំងពីបុរាណកាល រហូតមកដល់បច្ចុប្បន្ន។

ដូច្នេះហើយ ដើម្បីស្វែងយល់ពីអត្ថន័យនិងសារៈសំខាន់នៃ «ស្រា» ឱ្យកាន់តែច្បាស់នោះ សូមចូលរួមស្តាប់លោកសាស្ត្រាចារ្យ អាំង ជូលាន ធ្វើបាឋកថាស្តីអំពី «ស្រា» នៅសាលសនិ្នសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា វេលាម៉ោង៩.០០នាទីព្រឹក ដល់ម៉ោង​១២.០០នាទីថ្ងៃត្រង់ ។

ដំណឹងនេះជាការអញ្ជើញដល់សាធារណជនជាមន្ត្រីរាជការ បុគ្គលិក គ្រប់ក្រសួងស្ថាប័ន មគ្គុទ្ទេសក៍ សិស្ស និស្សិត និងអ្នកសិក្សាស្រាវជ្រាវ ចូលរួមស្តាប់ដោយមេត្រី។ សូមទំនាក់ទំនងមកកាន់លេខទូរសព្ទខាងក្រោមនេះ ដើម្បីទទួលបាននូវព័ត៌មានលម្អិតអំពីកម្មវិធី៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។