Home / កសិកម្ម / រឿងសំខាន់ៗដែលអ្នកគួរគិតគូរនៅដើមរដូវធ្វើស្រែ

រឿងសំខាន់ៗដែលអ្នកគួរគិតគូរនៅដើមរដូវធ្វើស្រែ

រដូវវស្សាបានមកដល់ហើយ​ ដែលជាពេលវេលាសម្រាប់កសិករយើង ចាប់ផ្តើមត្រៀមខ្លួនក្នុងរដូវថ្មី។ ដើម្បីជួយរំលឹកដល់កសិករយើងក្នុងពេលធ្វើស្រែក្នុងរដូវនេះ យើងខ្ញុំសូមផ្តល់ជាគំនិតសំខាន់ៗមួយចំនួនដូចខាងក្រោមនេះ៖

▪  ជៀសវាងការយកជីធម្មជាតិ ឬជីកំប៉ុស្តដឹកទៅចោលក្នុងស្រែរយៈ​​​​​​​​​​​​​​​​​​​ពេលយូរថ្ងៃ​ ដោយមិនបានភ្ជួរលុប ពីព្រោះវានាំឲ្យជីជាតិ​ហើរចេញអស់។ យកល្អគេត្រូវធ្វើការភ្ជួរលុបជីទៅក្នុងដី។

▪ ប្រសិនបើអាចធ្វើបានសូមព្រោះសណ្តែកដូចជា សណ្តែកបាយ សណ្តែកអង្គុយ សណ្តែកក្រហម សណ្តែកខ្មោច ផ្សេងៗ។ល។ ដើម្បីភ្ជួរលុបធ្វើជាជីស្រស់។ ក្នុងករណីនេះគេភ្ជួរលុបនៅពេលសណ្តែកចាប់ផ្តើមផ្កា។

▪ សូមកុំនាំគ្នាចាប់កង្កែបហូបនៅពេលដើមរដូវ ពីព្រោះជាពេលកង្កែបកំពុងកកើតកូនចៅ ហើយនៅពេលដែលយើងកំពុងធ្វើសំណាប និងចាប់ផ្តើមស្ទូងដែលស្រូវងាយរងការបំផ្លាញ និងការបំផ្លាញពីសត្វល្អិត ជាពិសេសការពារកុំឲ្យមានការផ្ទុះនូវមមាចត្នោត។

▪ ចំពោះការជ្រើសរើសគ្រាប់ពូជទៅសាប កុំភ្លេចជ្រើសរើសយកតែគ្រាប់ពេញទៅសាបតាមរយៈការយកគ្រាប់ពូជទៅត្រាំទឹក ដោយរើសតែគ្រាប់ដែលអណ្តែតចេញ។ សម្រាប់ថ្នាលសំណាប គួរធ្វើថ្នាលគោកដូចជា រងដាំស្ពៃ ប្រើជីកំប៉ុស្តលាយជាមួយដី ដែលត្រូវសាប ធ្វើការសាបស្តើង ហើយរាយគ្រាប់ឲ្យមានចន្លោះស្មើគ្នាល្អ និងកន្លែងណាដែលមានសំណាបដុះញឹកគួរដកចេញខ្លះ។ ការធ្វើដូចរាយខាងលើអាចឲ្យលោកអ្នកបានសំណាបថ្លោសល្អសម្រាប់យកទៅស្ទូង។

ការរៀបចំឲ្យដីមានជីជាតិ ការពារនូវសត្វមានប្រយោជន៍ជាពិសេស​​​​​​​​​​កង្កែប និងធ្វើការជ្រើសរើសពូជ គ្រប់គ្រងថ្នាលសំណាបឲ្យសំណាបថ្លោសយកទៅស្ទូងជារឿងសំខាន់ ដែលលោកអ្នកត្រូវគិតគូរនៅដើមរដូវធ្វើស្រែក្នុងរដូវវស្សានេះ។ ហើយរឿងសំខាន់បំផុតមួយទៀត ត្រូវធ្វើការតាមដាននូវការកើតឡើងនូវសត្វមមាចត្នោត និងអនុវត្តន៍នូវវិធានការណ៍ចាំបាច់ការពារនូវការផ្ទុះចេញនូវមមាចត្នោត​ដោយឈរលើគោលការណ៍ ការពារប្រសើរជាងព្យាបាល៕

ប្រភព  ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ប្រវែងបង្គោល ជំរៅរណ្តៅ និងគំលាតបង្គោល (ជន្លង់) មួយទៅមួយ សម្រាប់ដាំដំណាំស្រកានាគ

មានបងប្អូនមួយចំនួនដែលមានបំណងដាំដំណាំស្រកានាគ ប៉ុន្តែមិនទាន់យល់ច្បាស់ ឬដឹងអស់អំពីការដាំដំណាំនេះ ក្នុងនោះក៏មានចំងល់រឿងប្រវែងបង្គោល ជំរៅរណ្តៅ និងគំលាតបង្គោល (ជន្លង់) សម្រាប់ដាំផងដែរ។ ខាងក្រោមនេះ គឺជាការពន្យល់និងបង្ហាញរូបភាព ដែលដកស្រង់ចេញពីបទពិសោធន៍របស់កសិករខ្មែរ និងបរទេស។