Home / កសិកម្ម / ផលិតកម្មដំណាំលើវាលស្រែនៅរដូវប្រាំង

ផលិតកម្មដំណាំលើវាលស្រែនៅរដូវប្រាំង

រដូវដាំដុះដំណាំផ្សេងៗនៅលើវាលស្រែនឹងមកដល់ បន្ទាប់ពីការច្រូតកាត់ស្រូវរដូវវស្សារួចហើយ​។ ដើម្បីជាជំនួយដល់កសិករ ដែលមានគំរោងធ្វើការដាំដុះនៅដើមរដូវប្រាំង យើងមានជាគំនិតមួយចំនួនជូន​ដូចខាងក្រោមនេះ៖

  • ធ្វើការដាំដុះទៅតាមទំហំធនធានដែលមាន ជាពិសេសជីធម្មជាតិ កម្លាំងពលកម្ម និងទឹកស្រោចស្រពបន្ថែម។ សុខចិត្តធ្វើលើដីតូចបានផលច្បាស់លាស់ជាជាងលើដីធំតែអត់បានផល។
  • សន្សំនិងប្រើប្រាស់ជីធម្មជាតិឲ្យបានច្រើន ពីព្រោះមិនត្រឹមតែផ្តល់ជីជាតិដល់ដំណាំទេ វាថែមទាំងជួយដល់ការរក្សាសំណើម​បានល្អនៅក្នុងដី។ ណាមួយទៀតវានឹងបន្សល់ទុកនូវជីវជាតិដល់ស្រូវនៅរដូវក្រោយថែមទៀត
  • ដើម្បីជួយរក្សាសំណើមក្នុងដីឲ្យបានល្អ គេគួរគ្របដីដោយប្រើចំបើង ឬស្លឹកឈើផ្សេងៗ។ សារធាតុទាំងនេះវានឹងរលួយក្លាយជាជីសម្រាប់ដំណាំ​ ជាពិសេសសម្រាប់ស្រូវនៅរដូវក្រោយ។
  • ជៀសវាងដាំដំណាំតែមួយមុខលើដីតែមួយពេក យកល្អដាំឲ្យបាន​២​-៣មុខ ប្រសិនបើខុសមួយក៏នៅមួយ ទៀតដែរ។ ម្យ៉ាងទៀតការដាំដំណាំច្រើនមុខវាអាចជួយការពារនូវការបំផ្លាញពីសត្វល្អិតចង្រៃដែរ។
  • ជួបជាមួយកសិករផ្សេងៗទៀត និងអ្នកបច្ចេកទេសដើម្បីសួរនាំពីបទពិសោធន៍ល្អៗក្នុងការដាំដុះ។
  • ក្តាប់ឲ្យបាននូវតំរូវការទីផ្សានិងផែនការដាំដុះរបស់កសិករដទៃនៅក្នុងតំបន់ផ្សេងទៀត ដើម្បីជៀសវាងនូវការដាំនូវដំណាំដូចៗគ្នា ពីព្រោះវានាំឲ្យមានការផលិតលើសតំរូវការទីផ្សារ។
  • ចងក្រងគ្នាជាក្រុមដើម្បីលក់ផលិតផល ពីព្រោះវាងាយស្រួលក្នុងការចរចាតម្លៃ ហើយងាយស្រួលដល់ឈ្មួញក្នុងការប្រមូលផ្តុំផលិតផល។ យកល្អជ្រើសរើសតំណាងដើម្បីទំនាក់ទំនងទីផ្សារ ជាពិសេសអ្នក ដែលហ៊ានទិញផលិផលក្នុងតម្លៃមួយសមរម្យ។ ជៀសវាងការដណ្តើមលក់ម្នាក់ៗដែលអាចឲ្យគេងាយស្រួលក្នុងការបន្ថោកតម្លៃរបស់យើង។

យើងសង្ឃឹមថា គំនិតខាងលើនេះ អាចជួយដល់លោកអ្នក ជាពិសេសចំពោះអ្នក ដែលមិនសូវមានបទពិសោធន៍ក្នុងការដាំដុះដំណាំផ្សេងៗលើវាលស្រែនៅរដូវប្រាំង៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបធ្វើសួនរង្វង់

១-អ្វីទៅជាសួនរង្វង់? សួនរង្វង់ជាសួនមួយដែលមានរណ្តៅដូចបាតខ្ទះ ហើយមានរងដំណាំព័ន្ធជុំវិញរណ្តៅ។ នៅ​ក្នុងរណ្ដៅ គេដាក់សារធាតុសរីរាង្គ ហើយ​តាមរងជុំវិញរណ្តៅនោះ គេអាចដាំដំណាំច្រើន​ប្រភេទ។