Home / កសិកម្ម / ការធ្វើទ្រុងជ្រូក ៥ ប្រភេទ

ការធ្វើទ្រុងជ្រូក ៥ ប្រភេទ

សត្វក៏ដូចជាមនុស្សដែរវាត្រូវការរស់នៅក្នុងជំរកដែលមានអនាម័យស្អាត។ ​ដូចនេះ ដើម្បីកុំឲ្យសត្វឈឺយើងត្រូវសង់ជំរកឲ្យវាដើម្បីកុំឲ្យត្រូវភ្លៀង ឬកំដៅថ្ងៃ។ ឯការសង់ជំរកមានរបៀបផ្សេងៗគ្នាអាស្រ័យទៅតាមតំបន់។

យកល្អប្រសិនជាអាចធ្វើទៅបានទ្រុងជ្រូក យើងគួរសង់នៅជិតប្រភពទឹក និងបែរទៅរកទិសពីកើតទៅលិច។ ទិសនេះវារក្សាឲ្យកំរាលទ្រុងស្ងួតដោយសារពន្លឺព្រះអាទិត្យចាំងចូលនៅពេលថ្ងៃ។ ចំណែកសំភារៈសាងសង់មាន៖

សំភារៈសំរាប់ប្រក់ដំបូល. ឫស្សី ស្លឹកដូង ស្លឹកត្នោត។ កសិករគួរជៀសវាងការធ្វើដំបូលពីប្លាស្ទិក ឬ ឫស្សី ព្រោះវាបណ្តាលឲ្យទ្រុងក្តៅប៉ះពាល់ដល់សុខភាពរបស់ជ្រូក។

សំភារៈសំរាប់ធ្វើគ្រោងទ្រុង និងកំរាល. ឫស្សី កូនឈើ ឈើ ថ្ម ក្រួស ខ្សាច់ ចំពោះទ្រុងជ្រូកមានច្រើនប្រភេទផ្សេងៗគ្នាទៅតាមតំបន់ និងលទ្ធភាពរបស់កសិករ។ ប្រភេទទ្រុងជ្រូកទាំងនោះមានដូចតទៅ៖

១. ជំរករបស់ជ្រូកអាចដាក់នៅក្រោមរោងសំរាប់ថែរក្សាទុកដាក់របស់អ្វីមួយ។ (សូមមើលរូបខាងក្រោម)

២. កសិករនៅប្រទេសថៃមួយចំនួនសង់ទ្រុងដែលមានដំបូលពីរជាន់។ (សូមមើលរូបខាងក្រោម)

៣. យើងអាចសង់ជំរកជ្រូកនៅពីក្រោមទ្រុងមាន់ ធ្វើដូច្នេះវាអាចស៊ីលាមកមាន់ ហើយប្រសិនបើ​យើងសង់ជំរកនោះនៅក្បែរត្រពាំងធ្វើឲ្យត្រីនៅក្នុងត្រពាំងអាចនឹងស៊ីអ្វីៗ ដែលជាកាកសំណល់សល់ពីទ្រុងជ្រូកនោះ។ (សូមមើលរូបខាងក្រោម)

៤.​ កសិករមួយចំនួន​នៅប្រទេសហ្វីលីពីន​ សង់ជំរកជ្រូកផ្ទាល់នឹងដីដោយចំហពាក់កណ្តាលមិនប្រក់ដំបូលទាំងអស់ទេ។ ទ្រុងនេះដំបូលប្រក់ដោយស្បូវ និងគ្រោងឆ្អឹងប្រើឫស្សី។ ទ្រុងរបៀបនេះចែកចេញជាពីរផ្នែកដាច់ពីគ្នា គឺនៅកន្លែងវាលគ្មានដំបូល ជាកន្លែងសំរាប់ឲ្យជ្រូកស៊ីចំណីនិងដើរ ឯកន្លែងប្រក់ដំបូលសំរាប់ឲ្យជ្រូកសំរាក។ (សូមមើលរូបខាងក្រោម)

៥. នៅប្រទេសថៃ កសិករសង់ជំរកជ្រូក ដោយប្រក់ស្បូវ និងគ្រោងឆ្អឹងទ្រុងប្រើឫស្សី។ (សូមមើលរូបខាងក្រោម)

ប្រភេទទ្រុងជ្រូកទាំង៥នេះ មានសារៈប្រយោជន៍ផ្សេងៗគ្នាទៅតាមតំបន់និងលទ្ធភាពរបស់កសិករ។ ប៉ុន្តែដោយឡែកកសិករ ដែលចិញ្ខឹមជ្រូកជាលក្ខណៈគ្រួសារ គួរជ្រើសរើសយកប្រភេទទ្រុងជ្រូកទី៣ ព្រោះវាមានសារៈប្រយោជន៍ច្រើនអាចឲ្យយើងចំណេញដី (ដោយសារបានចិញ្ចឹមពីលើ) ទ្រុងត្រជាក់ដោយសារចំហាយទឹកពីត្រពាំង លាមកជ្រូក មាន់ និងចំណីដែលនៅសល់អាចបង្ហូរចូលត្រពាំងធ្វើជាចំណីត្រី ឬដាំរុក្ខជាតិទឹកដូចជា ត្រកួន ចក សំរាប់ប្រើប្រាស់ជាចំណីមាន់ និងជ្រូកវិញ។ ផ្ទុយទៅវិញប្រសិនជាកសិដ្ឋានយើងគ្មានបឹងឬត្រពាំង យើងគួរជីកបន្ថែម៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបធ្វើសួនរង្វង់

១-អ្វីទៅជាសួនរង្វង់? សួនរង្វង់ជាសួនមួយដែលមានរណ្តៅដូចបាតខ្ទះ ហើយមានរងដំណាំព័ន្ធជុំវិញរណ្តៅ។ នៅ​ក្នុងរណ្ដៅ គេដាក់សារធាតុសរីរាង្គ ហើយ​តាមរងជុំវិញរណ្តៅនោះ គេអាចដាំដំណាំច្រើន​ប្រភេទ។