Home / ព័ត៌មាន / អាជ្ញាធរជាតិអប្សរា ចុះទប់ស្កាត់ការលួចគាស់ដើមឈើក្នុងតំបន់អង្គរ

អាជ្ញាធរជាតិអប្សរា ចុះទប់ស្កាត់ការលួចគាស់ដើមឈើក្នុងតំបន់អង្គរ

តាមគេហទំព័រ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ភ្នាក់ងារអភិរក្សព្រៃឈើនៃនាយកដ្ឋានសណ្ដាប់ធ្នាប់និងសហប្រតិបត្តិការរបស់អាជ្ញាធរជាតិអប្សរា បានចុះទប់ស្កាត់និងឃាត់សកម្មភាពពលរដ្ឋ២នាក់ ដែលបានលួចគាស់កូនឈើប្រណិតក្នុងតំបន់រមណីយដ្ឋានអង្គរ។ ការងារនេះធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០១៩ ដែលស្ថិតនៅភូមិតាកុះ ឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។


ក្នុងរបាយការណ៍របស់ភ្នាក់ងារអភិរក្សព្រៃឈើ ជនបង្កដែលត្រូវបានឃាត់សកម្មភាពនិងធ្វើកិច្ចសន្យាបញ្ឈប់នោះ មានឈ្មោះ ប្រាក់ រាម និងឈ្មោះ យោក យេន មានទីលំនៅខាងលើ បានគាស់កូនធ្នង់ចំនួន ១៥ដើម ដែលមានទំហំមុខកាត់ត្រង់គល់ប្រហែល១តឹក កម្ពស់៣ទៅ៤ ម៉ែត្រ។ ក្នុងនោះដែរ ភ្នាក់ងាររបស់យើងបាន ចាប់ឃាត់បានម៉ាស៊ីន ថាឡេថង១គ្រឿង យកទៅរក្សាទុកនៅនាយកដ្ឋានសណ្ដាប់ធ្នាប់ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយបន្ទាប់៕

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីធ្វើទឹកខ្ញី (សំរាប់អ្នកចង់បង្កើតសិប្បកម្មធ្វើទឹកខ្ញី)

មានបងប្អូនជាច្រើនក្នុងមួយថ្ងៃៗ គឺបានខិតខំគិតរកមុខរបរចិញ្ចឹមជីវិត ក្នុងនោះក៏មានការកែច្នៃផលិតផលផងដែរ។ នៅ​ពេលនេះ​ សហគមន៍សម្បូរសប្បាយ បង្ហាញនូវអត្ថបទមួយដែលនិយាយអំពីការធ្វើទឹកខ្ញី មានក្បួនខ្នាតត្រឹមត្រូវ ពិសេសត្រូវនឹងអ្នកមានបំណងបង្កើតសិប្បកម្មធ្វើទឹកខ្ញីនេះ។