Home / កសិកម្ម / ការប្រើប្រាស់ក្អមទឹកស្រោចស្រពដំណាំនៅរដូវប្រាំង ឬកន្លែងខ្វះទឹក

ការប្រើប្រាស់ក្អមទឹកស្រោចស្រពដំណាំនៅរដូវប្រាំង ឬកន្លែងខ្វះទឹក

ទឹកស្រោចដំណាំ ជាបញ្ហាមួយសំខាន់នៅតាមជនបទ ជាពិសេសរុក្ខជាតិដែលដាំលើដីស្ងួត ដីខ្សាច់នៅរដូវប្រាំងរាំងស្ងួត។ យើងមានវិធីសាស្រ្តច្រើនដើម្បីស្រោចស្រពដំណាំឲ្យមានប្រសិទ្ធភាពនៅរដូវប្រាំង ឬនៅតំបន់ខ្វះទឹកដូចជាការធ្វើសួនរង្វង់ និងវិធី​កប់ក្អកទឹកនៅក្នុងដី។ល។ ពេលនេះ យើងសូមលើកយកវិធីសាស្រ្តមួយទៀត គឺការកប់ក្អមទឹកក្នុងដីដែលជាវិធីមួយមានប្រសិទ្ធភាពនៅតំបន់រាំងស្ងួត និងមានដីផុសល្អ។

វិធីសាស្រ្តស្រោចស្រពរបៀបនេះ គេច្រើនប្រើទៅលើការដាំដុះដំណាំល្ពៅ ឃ្លោក ឪឡឹក ត្រសក់។ល។ និងពួកដំណាំផ្សេងៗទៀតដែលមានដើមដូចវល្លិ។

វិធីស្រោចស្រពនេះគេអនុវត្តដូចតទៅ៖

  • ជីកដីជំរៅ៧តឹក និងទំហំ៧តឹក (បណ្ដោយ៧តឹក ទទឹង៧តឹក)
  • ដាក់ជីកំប៉ុស្តក្នុងមួយរណ្ដៅ ១៨គីឡូក្រាម
  • ចាក់បន្ថែមដីក្នុងមួយរណ្ដៅ ១៨គីឡូក្រាម ហើយច្របល់ឲ្យសព្វជាមួយជីកំប៉ុស្ត
  • យកក្អម (ក្អមធ្វើពីឥដ្ឋ) ទៅកប់ក្នុងរណ្ដៅ កប់ត្រឹមមាត់ក្អម
  • ចាក់ទឹកបំពេញក្អមដល់ត្រឹមមាត់ក្អម រួចគ្របក្អមទឹកឲ្យជិត
  • ដាំរុក្ខជាតិ ៤ដើមនៅជុំវិញក្អមទឹក
  • ឧស្សាហ៍ចាក់ទឹកបំពេញក្អមនៅពេលដែលយើងពិនិត្យឃើញទឹកស្រកចុះពីមាត់ក្អម។

ធ្វើរបៀបនេះទឹកជ្រាបចេញពីក្អមបន្តិចម្តងៗ ធ្វើឲ្យដីមានសំណើមជាប់ជានិច្ច ហើយរុក្ខជាតិដែលដាំនៅជុំវិញនោះអាចស្រូចយកទឹក និងជីជាតិបានយ៉ាងល្អ ជាពិសេសនៅរដូវប្រាំង យើងអនុវត្តរបៀបនេះដើម្បីសន្សំសំចៃទឹក៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបសង់បង្គន់ចាក់ទឹក

សព្វថ្ងៃមានគ្រួសារខ្មែរមួយចំនួនមិនទាន់មានបង្គន់បន្ទោបង់នៅឡើយ ហើយមានគ្រួសារខ្លះទៀតបំរុងនឹងធ្វើ។ ដើម្បីចូលរួមចំណែកជួយបងប្អូនមួយផ្នែកក្នុងការសាងសង់បង្គន់នេះ សហគមន៍សម្បូរសប្បាយ សូមបង្ហាញអត្ថបទនិយាយអំពីរបៀបធ្វើបង្គន់ចាក់ទឹក ដូចខាងក្រោម។