Home / កសិកម្ម / របៀបប្រមូលផលដំណាំបន្លែ

របៀបប្រមូលផលដំណាំបន្លែ

ដំណាំបន្លែដូចជាពពួកបន្លែយកផ្លែ ឬបន្លែយកស្លឹក ក្រោយពីប្រមូលផលហើយ យើងមិនអាចបង្កើនគុណភាពផ្លែស្លឹកនោះបានទៀតទេ។ ប៉ុន្តែយើងអាចថែរក្សាវាបានក្នុងរយៈពេលកំណត់មួយបាន​ប្រសិនជាយើងប្រមូលផលវាបានល្អមិនធ្វើឲ្យវាជ្រុះបាក់បែកប្រេះស្រាំនោះ។ ជាពិសេសទៅទៀត យើងត្រូវដឹងអំពីពេលវេលានៃការប្រមូលផលឲ្យបានច្បាស់លាស់​ទើបអាចរក្សាទុកបន្លែមានគុណភាពល្អ។ របៀបប្រមូលផលបន្លែបង្ហាញជូនដូចខាងក្រោម។

១. ពេលវេលានៃការប្រមូលផល

ចំពោះដំណាំបន្លែយកផ្លែ យើងគួរប្រមូលផលឲ្យបានឆាប់ ជាពិសេសប្រមូលនៅពេលព្រឹកកុំឲ្យស្ងួតទងទាន់។ ផ្ទុយទៅវិញចំពោះបន្លែយកស្លឹក យើងគួរប្រមូលផលនៅពាក់កណ្តាលថ្ងៃត្រង់គឺពេលនោះស្លឹករបស់វាទន់មិនស្រួយ។

២. របៀបប្រមូលផលបន្លែ

  • ចំពោះបន្លែផ្លែដែលវារឡើងទ្រើង ពេលប្រមូលផល(បេះផ្លែ) យើងគួរប្រើទំពក់កន្ត្រកដើម្បីរក្សាការ​ពារកុំឲ្យផ្លែផ្លាក់មកដីបែក ឬមានស្នាមជាំ។

  • ចំពោះបន្លែយកស្លឹក យើងគួរដកវាទាំងឫស រួចសឹមយកមកកាត់ឫសចេញ ឬស្លឹកផ្នែកខាងក្រោមដែលរលួយដើម្បីកុំឲ្យឆ្លងមេរោគពីដី។

  • ចំពោះបន្លែមើម យើងគួរជីកដោយប៉ែលជំរៅ៣តឹកនៅក្បែរគល់ រួចទើបចាប់ដើមដកកុំឲ្យដាច់មើម។

សរុបមក ការប្រមូលផលដំណាំ ក៏ជាវិធីសាស្រ្តមួយជួយយើងក្នុងការបង្កើតគុណភាពផលដំណាំ។ កាលណាយើងប្រមូលផលបានល្អ មិនធ្លាក់បែកប្រេះស្រាំ យើងអាចថែរក្សាវាទុកបានយូរ ហើយផលដំណាំនោះមានគុណភាពល្អថែមទៀត៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំស្អំ (កសិករ ប្រាជ្ញ ហៀង)

លោកពូ ប្រាជ្ញ ហៀង អាយុ ៦៣ឆ្នាំ ជាអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលបច្ចុប្បន្នរស់នៅក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ គាត់ប្រកបមុខរបរដាំស្អំរយៈពេលជាយូរមកហើយ​។