Home / កសិកម្ម / នៅម្តុំខាងកើតស្ពានព្រែកហូរ មានលក់កូនឈើហូបផ្លែ និងដើមផ្កាគ្រប់ប្រភេទ

នៅម្តុំខាងកើតស្ពានព្រែកហូរ មានលក់កូនឈើហូបផ្លែ និងដើមផ្កាគ្រប់ប្រភេទ

បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ២ ពីក្រុងតាខ្មៅទៅចំណុចម្តុំខាងកើតក្បាល​ស្ពានព្រែកហូរខាង​កើត គឺយើងនឹងឃើញកន្លែងលក់កូនឈើហូបផ្លែ និងដើមផ្កាជាច្រើនកន្លែងនៅតាមសងខាងផ្លូវនេះ។  ទីតាំងលក់កូនឈើហូបផ្លែ និងដើមផ្កាមួយដែលមានឈ្មោះថា (រើន មួយគា) ទៅពីក្រុងតាខ្មៅគឺនៅ​ខាង​ស្តាំដៃមានលក់កូន​ឈើហូបផ្លែដែលភ្នាក់ងារសម្បូរសប្បាយមើលឃើញ និងស្គាល់៖ ដូងតឿ ដូងក្រអូប មៀនសាច់ក្រាស(គ្រាប់តូច) ស្វាយគ្រប់ប្រភេទ ម្តេញ ក្រូចសើច ក្រូចថ្លុង ក្រូចវល្លិ ក្រូចឆ្មារ ត្របែកអត់គ្រាប់ ត្របែកគីឡូ ម្ទេស ព្រីងម៉ាឡេ ម្ឃុត ស្អំ ជម្ពូ ល្មុត ចេក ទឹកដោះគោ ស្ពឺ ម្កាក់ ល្ហុង ស្ដៅ ខ្នុរ ពុទ្រា…។ល។ ព្រមទាំងមានទទួលរៀបសួនច្បារទៀតផង។

អ្នកលក់បានបញ្ជាក់ប្រាប់ថា «កន្លែងរបស់ខ្ញុំ គឺមានលក់កូនឈើហូបផ្លែ និងផ្កាគ្រប់ប្រភេទ ហើយ​នៅ​ប៉ុន្មានខែនេះ ទីតាំងខាងមុខគឺដាក់តាំងកូនឈើហូបផ្លែ, ចាប់ពីខែ១១ (វិច្ឆិកា) ដល់ខែ៤ (មេសា ឧសភា) គឺដាក់ផ្កាតាំងលក់វិញផង ពីព្រោះប៉ុន្មានខែនោះជារដូវប្រាំង ដែលតាមទម្លាប់របស់ប្រជាពលរដ្ឋ និងកសិករគឺមិនដាំកូនឈើទេដោយសារពិបាកថែទាំក្នុងការស្រោចទឹក។ ដូចនេះហើយបានជាអ្នកលក់ត្រូវរើយកកូនឈើហូបផ្លែដាក់ទៅក្នុង ហើយរើយកផ្កាមកដាក់ខាងមុខតាំងលក់វិញម្តង»

ម្តុំខាងកើតស្ពានព្រែកហូរដែលសម្បូរលក់កូនឈើហូបផ្លែ និងដើមផ្កានោះ គឺស្ថិតនៅភូមិព្រែកឫស្សី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដូច្នេះ អ្នកដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ (អ្នកលឿង ខេត្ត​ព្រៃ​វែង និងខេត្តស្វាយរៀង) បើចង់ទិញកូនឈើ​ហូបផ្លែ ឬដើមផ្កាដែលមានតម្លៃសមរម្យ អាចទៅទិញនៅ​ទី​នោះ​បាន រួចធ្វើដំណើរត្រឡប់ក្រោយដោយឆ្លងកាត់ស្ពានព្រែកសំរោងទៅកាន់ផ្លូវជាតិ​លេខ១វិញ ចំពោះអ្នកនៅក្រុងតាខ្មៅ និងអ្នក​នៅ​ប៉ែកខាងត្បូង​នៃខេត្ត​កណ្តាលគឺកាន់តែងាយស្រួលក្នុងការទិញ៕

រក្សា ខ្មែរ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបធ្វើសួនរង្វង់

១-អ្វីទៅជាសួនរង្វង់? សួនរង្វង់ជាសួនមួយដែលមានរណ្តៅដូចបាតខ្ទះ ហើយមានរងដំណាំព័ន្ធជុំវិញរណ្តៅ។ នៅ​ក្នុងរណ្ដៅ គេដាក់សារធាតុសរីរាង្គ ហើយ​តាមរងជុំវិញរណ្តៅនោះ គេអាចដាំដំណាំច្រើន​ប្រភេទ។