Home / កសិកម្ម / បច្ចេកទេសដាំដំណាំក្នុងផើង

បច្ចេកទេសដាំដំណាំក្នុងផើង

ការដាំដំណាំនៅក្នុងផើង គឺជាវិធីមួយសមស្របណាស់សំរាប់កសិករដែលរស់នៅតំបន់មានដីលិចទឹកឬដីតូចចង្អៀត។ ដំណាំបន្លែភាគច្រើន គឺឫសរបស់វាអាចដុះលូតលាស់នៅក្នុងផើងបានល្អដូចដាំនៅលើដីដែរ។ ដើម្បីដាំដំណាំឲ្យបានល្អនៅក្នុងផើង យើងគួររៀបចំដីក្នុងផើងដូចតទៅនេះ៖

ដីដែលដាក់នៅក្នុងផើង ត្រូវមាន៣ប្រភេទដូចជា៖

  • ១ផ្នែក គឺជាដីក្នុងច្បារដំណាំធម្មតា
  • ១ផ្នែកទៀត គឺដីក្រួសថ្ម និង
  • ១ផ្នែកទៀត គឺជីកំប៉ុស្ត។

បន្ទាប់ពីរៀបចំ ឬមានដី​៣ប្រភេទនេះហើយ រៀបចំដាក់ក្នុងផើងជាស្រទាប់ដូចខាងក្រោម៖

ផើងសំរាប់ដាំត្រូវមានរន្ធ។ ដីក្រួសថ្មគួរដាក់នៅបាតក្រោមបង្អស់ដើម្បីកុំឲ្យដីម៉ដ្ឋវាជ្រាបហូរទៅតាមរន្ធផើងចេញទៅក្រៅ។ ដីច្បារដំណាំ និងជីកំប៉ុស្តត្រូវច្របល់ចូលគ្នារួចដាក់នៅផ្នែកខាងលើ។

ដំណាំដែលអាចដាំដុះក្នុងផើងបានល្អបំផុតមានពួកជី និងបន្លែស្លឹក​ដូចជា ជីនាងវង ម្រះព្រៅ ជីបារាំង​​ ផ្ទី ម្ទេស ខ្ទឹមស្លឹក ស្លឹកគ្រៃ ខ្ទឹមបារាំង ខ្ទឹមស សាលាដ ប៉េងប៉ោះ។ល។

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបធ្វើសួនរង្វង់

១-អ្វីទៅជាសួនរង្វង់? សួនរង្វង់ជាសួនមួយដែលមានរណ្តៅដូចបាតខ្ទះ ហើយមានរងដំណាំព័ន្ធជុំវិញរណ្តៅ។ នៅ​ក្នុងរណ្ដៅ គេដាក់សារធាតុសរីរាង្គ ហើយ​តាមរងជុំវិញរណ្តៅនោះ គេអាចដាំដំណាំច្រើន​ប្រភេទ។