Home / កសិកម្ម / ជីវភាពគ្រួសារលោក ខន ឃឿម ប្រែប្រួលដោយសារសហការជាមួយអង្គការសេដាក

ជីវភាពគ្រួសារលោក ខន ឃឿម ប្រែប្រួលដោយសារសហការជាមួយអង្គការសេដាក

លោក ខន ឃឿម អាយុ៤១ឆ្នាំ (២០១៩) រស់នៅភូមិគោកចិន ឃុំចាន់សរ ស្រុកសូទ្រនិគម ខេត្តសៀមរាប​។ បន្ទាប់ពីសហការជា មួយអង្គការសេដាក គ្រួសាររបស់គាត់មានការប្រែប្រួលច្រើនដូចជា ចិញ្ចឹមមាន់ បណ្តុះផ្សិត និងការសន្សំជីធម្មជាតិជាដើម។ហើយការប្រែប្រួលនេះគឺដោយសារការផ្តល់គំនិតពីបុគ្គលិកអង្គការសេដាក និង​ការខិតខំប្រឹងប្រែងដោយខ្លួនគាត់ផងដែរ។ ចំពោះការប្រែប្រួលក្នុងគ្រួសាររបស់គាត់ គឺមានបង្ហាញជូនដូចខាងក្រោម៖  

➢ សព្វថ្ងៃលោក ខន ឃឿម  មានកាងារដ៏ល្អមួយគឺការចិញ្ចិមមាន់រាល់ថ្ងៃ គាត់ចិញ្ចឹមមេចំនួន៤០ក្បាល, បា ១០ក្បាល ហើយនៅក្នុងឆ្នាំនេះគាត់លក់មាន់សាច់បាន៣លើក៖ លើកទី១  គាត់លក់មាន់៥០ក្បាល  ដែលមាន​ទម្ងន់​៧០គីឡូក្រាម ទទួលបានប្រាក់ចំនួន១.១៩០.០០០រៀល។ លក់លើកទី២ បាន៤០ក្បាល ដែលមាន​ទម្ងន់​៥០គីឡូក្រាម ដោយទទួលបានប្រាក់ចំនួន ៨៥០.០០០រៀល។​ គាត់លក់លើកទី៣ បាន២៥ក្បាល ដែល​មានទម្ងន់៣០គីឡូក្រាម ដោយទទួលប្រាក់បានចំនួន៥១០.០០០រៀល។ ដោយមួយគីឡូក្រាម លក់បានតម្លៃ ១៧.០០០រៀល។

➢ ក្រៅពីចិញ្ចឹមមាន់ គាត់មានកាងារមួយទៀត គឺការបណ្តុះផ្សិត (ស) ដោយការបណ្តុះផ្សិតនេះអាចរកចំណូលបានច្រើនគួរ សម។ នៅឆ្នាំ២០១៩នេះ គាត់លក់បាន៣ខែរួចហើយ ខែមីនា ឆ្នាំ២០១៩ គាត់សរុបចំនួនប្រាក់ទទួលបាន ៨៨០.០០០រៀល មានទម្ងន់១៨០គីឡូក្រាម។ ខែមេសា ឆ្នាំ២០១៩ គាត់លក់បាន ១៥២ គីឡូក្រាម ទទួលប្រាក់បានចំនួន ៨១៥.៧០០រៀល។ ខែឧសភា ឆ្នាំ២០១៩ គាត់លក់បាន ១៧៨គីឡូក្រាម ទទួលប្រាក់បានចំនួន ១.២៦០.០០០រៀល។

➢ ចំពោះការសន្សំជីធម្មជាតិ គឺក្រោយពីសហការជាមួយអង្គការសេដាកមក គាត់យល់កាន់តែច្បាស់នូវតម្លៃជី​ធម្មជាតិ។ គាត់​ចេះស្រឡាញ់សំរាម សំណល់ផ្ទះបាយ ស្លឹកឈើនានា និងលាមកសត្វ ដើម្បីប្រមូលយកមក​ផ្សំធ្វើ​ជាជីធម្មជាតិសម្រាប់ដាំដំណាំ។

តាមលទ្ធផលខាងលើគាត់មានការសប្បាយចិត្តយ៉ាងខ្លាំងទៅលើលទ្ធផលដែលគាត់ទទួលបាន  ពីព្រោះ​នៅក្នុងផ្ទះរបស់គាត់មានមាន់ជាច្រើនក្បាលថែមទៀត ហើយក្រៅពីបានបរិភោគក្នុងគ្រួសារ គាត់អាចលក់យកប្រាក់កំរ៉ៃមកផ្គត់ផ្គង់ជីវភាពគ្រួសារ។

ជាចុងក្រោយគាត់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសេដាក ពិសេសបុគ្គលិកអង្គការ​សេដាក និងម្ចាស់​ជំនួយដែលបានផ្តល់សំភារៈ ក៏ដូចចំណេះដឹងដល់កសិករតាមបណ្តាខេត្តដូចជារូបគាត់ជាដើម​ ហើយគាត់សូមផ្តាំផ្ញើដល់ប្រជាពលរដ្ឋខ្មែរ និងប្រជាកសិករនានា ឲ្យខិតខំក្រេបជញ្ជក់យកចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ទៅតាមអ្វីដែលខ្លួនចូលចិត្ត រួចព្យាយាមអនុវត្តឲ្យបានជោគជ័យដើម្បីខ្លួន គ្រួសារ​ខ្លួន និងសហគមន៍ខ្លួន៕

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបធ្វើសួនរង្វង់

១-អ្វីទៅជាសួនរង្វង់? សួនរង្វង់ជាសួនមួយដែលមានរណ្តៅដូចបាតខ្ទះ ហើយមានរងដំណាំព័ន្ធជុំវិញរណ្តៅ។ នៅ​ក្នុងរណ្ដៅ គេដាក់សារធាតុសរីរាង្គ ហើយ​តាមរងជុំវិញរណ្តៅនោះ គេអាចដាំដំណាំច្រើន​ប្រភេទ។