Home / កសិកម្ម / វិធីការពារដំណាំឲ្យផុតពីការបំផ្លាញពីសត្វស្រុក

វិធីការពារដំណាំឲ្យផុតពីការបំផ្លាញពីសត្វស្រុក

ក្រៅពីសត្វល្អិតកសិកម្មដែលបំផ្លាញផលដំណាំរបស់កសិករ ក៏នៅមានសត្វស្រុកមួយចំនួនដូចជា មាន់​ ជ្រូក ពពែ ។ល។ ដែល​មកបំផ្លាញកូនដំណាំទើបនឹងដាំ ​លើសពីនេះទៅទៀត សត្វមាន់អាចក្លាយទៅជាសត្វចង្រៃ ដោយសារវាទៅបំផ្លាញរុក្ខជាតិជាចំណីរបស់យើង។ ខាងក្រមនេះ ជាវិធីសាមញ្ញដែលការពារដំណាំឲ្យផុតពីការបំផ្លាញរបស់សត្វ៖

  • ការពារដំណាំយកមើម (ត្រាវ…) ឲ្យផុតពីការបំផ្លាញរបស់មាន់ដោយតំរៀបសំបកដូងនៅជុំវិញដើម
  • ដាំដំឡូងមី ឬដោតឫស្សី ឬឈើផ្សេងៗនៅជុំវិញដំណាំដែលយើងដាំ នោះសត្វមាន់មិនអាចទៅចឹកកកាយឫសបានទេ។​
  • ដាំម្នាស់ ឬរំចេក ជុំវិញពពួកដើមឈើពហុប្រយោជន៍ (ដូង…)។

សត្វស្រុកមាន់ ជ្រូក ពពែ…ដើរចរច្រប់ពេញភូមិ ឬដីដំណាំរបស់យើង ហើយវាអាចចឹកស៊ីបំផ្លាញដំណាំជាច្រើនប្រភេទ។ ហេតុនេះ មានតែវិធីដូចរៀបរាប់ខាងលើ ឬបងប្អូនអាចមានវិធីផ្សេងទៀត ទើបអាចការពារសត្វស្រុកទាំងនេះកុំឲ្យបំផ្លាញដំណាំយើងបាន៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំប៉េងប៉ោះបានផលច្រើន

លោកពូ គឹម ប្រិល រស់នៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត គាត់មានបទពិសោធន៍ដាំប៉េងប៉ោះបានផលល្អនៅរដូវវស្សាដែលបទពិសោធន៍នេះជាគំនិតច្នៃប្រឌិតដោយខ្លួនឯង។ ចំពោះបទពិសោធន៍របស់គាត់មានបង្ហាញជូនដូចខាងក្រោម។​