Home / កសិកម្ម / របៀបស្រោចស្រពដោយបន្តក់

របៀបស្រោចស្រពដោយបន្តក់

នៅរដូវប្រាំងហួតហែងធ្វើឲ្យកសិករខ្វះទឹកស្រោចដំណាំ​ ហើយប្រសិនបើប្រភពទឹកនៅឆ្ងាយគឺរិតតែធ្វើឲ្យមានការលំបាក។ ដូច្នេះ​ដើម្បីឲ្យការស្រោចស្រពដំណាំមានប្រសិទ្ធភាព និងសន្សំសំចៃទឹកហើយកាត់បន្ថយការលំបាក និងនឿយហត់ក្នុងការដងស្រោច កសិករគួរតែអនុវត្តនូវវិធីស្រោចស្រពដោយបន្តក់។

ការស្រោចស្រពដោយបន្តក់ មានគុណសម្បត្តិដូចខាងក្រោម៖

គុណសម្បត្តិនៃរបៀបស្រោចដោយបន្តក់

  • ចំណេញពេលវេលាក្នុងការស្រោចស្រពដំណាំ
  • ប្រើប្រាស់ទឹកដោយមានប្រសិទ្ធភាព
  • អាចប្រើប្រាស់សំភារៈដែលអស់ថវិកាតិច។

របៀបធ្វើ ឬប្រើប្រាស់

  • សាងសង់បង្គោលសំរាប់ព្យួរធុង (ប្រៀបធៀបរូបខាងក្រោម)
  • ទុយយោ ៤ ដែលនិមួយៗប្រវែង​១៥ម៉ែត្រ (អាស្រ័យតាមប្រវែងរង +​​ ១,៥ម៉ែត្រ តំរង)
  • ទឹកហូរពីធុងចូលក្នុងទុយយោឆ្លងកាត់តំរង ហើយជ្រាបចូលឫសដំណាំផ្ទាល់តែម្តង៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបធ្វើសួនរង្វង់

១-អ្វីទៅជាសួនរង្វង់? សួនរង្វង់ជាសួនមួយដែលមានរណ្តៅដូចបាតខ្ទះ ហើយមានរងដំណាំព័ន្ធជុំវិញរណ្តៅ។ នៅ​ក្នុងរណ្ដៅ គេដាក់សារធាតុសរីរាង្គ ហើយ​តាមរងជុំវិញរណ្តៅនោះ គេអាចដាំដំណាំច្រើន​ប្រភេទ។