Home / ព័ត៌មាន / វត្តដំរីស ក្នុងខេត្តក្រចេះ មានប្រវត្តិជាង១០០ឆ្នាំ ប៉ុន្តែមិនបន្សល់ដានប្រវត្តិសាស្ត្រ

វត្តដំរីស ក្នុងខេត្តក្រចេះ មានប្រវត្តិជាង១០០ឆ្នាំ ប៉ុន្តែមិនបន្សល់ដានប្រវត្តិសាស្ត្រ

វត្តដំរីស ជាវត្តមួយស្ថិតនៅតាមបណ្តោយទន្លេមេគង្គលើ ជាប់ព្រំដែនកម្ពុជា-ឡាវសព្វថ្ងៃ ស្ថិតក្នុងភូមិក្រោម ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តក្រចេះ មានប្រវត្តិជាង១០០ឆ្នាំមកហើយ ប៉ុន្តែគ្មានបន្សល់ស្លាកស្នាមដានប្រវត្តិសាស្ត្រអ្វីឡើយ ក្រៅតែពីដើម​ពៅធិ៍ធំមួយដើមនៅមុខវត្ត។

បើតាមលោក ចាន់ ប៊ុនឡេង អតីតចៅអធិការវត្តដំរីដែលទើបលាចាកសិក្ខាបទបានរៀបថាឱ្យដឹងថា វត្តដំរីសនេះ គឺត្រូវបានបង្កើតឡើងដោយព្រះបាទស៊ីវុត្ថា ក្នុងអំឡុងឆ្នាំ១៨២១ ខណៈដែលព្រះអង្គយាងដោយព្រះទីន័ងដំរីសមួយក្បាលទៅធ្វើសឹក​សង្គ្រាម​ជាមួយបរទេសឈ្លានពានខ្មែរនាពេលនោះ។

ប៉ុន្តែលោកថា បើទោះជាបែបនេះក្តីគេមិនឃើញមានសល់ស្លាកស្នាមដានប្រវត្តិសាស្ត្រអ្វីមួយដែលគួរឱ្យកត់សម្គាល់ឡើយ ក្រៅតែពីដើមពោធិ៍ធំមួយដើមឈរទ្រឹងនៅមាត់ទន្លេខាងមុខវត្ត។

បច្ចុប្បន្នវត្តនេះមានព្រះសង្ឃគង់នៅចំនួន២១អង្គ ភិក្ខុ៣អង្គ ដែលជាវត្តស្ថិតនៅចុងកាត់មាត់ញកជាប់ព្រំប្រទល់កម្ពុជា-ឡាវ តាមដងទន្លេមេគង្គ ពុំមានសមិទ្ធផលអ្វីច្រើនទេនៅក្នុងវត្ត គឺមានតែព្រះវិហារថ្មីតូចល្មមមួយដែលទើបសាងសង់រួច សាលធម្ម​សភាដែលកំពុងសាងសង់មិនទាន់រួចស្រួលបួល និងកុដិឈើចំណាស់មួយដែលមានអាយុកាលប្រមាណ៥០ឆ្នាំ ព្រមទាំងកុដិឈើតូចៗ១ឬ២ទៀត ដែលមានសភាពហាក់ទ្រុឌទ្រោម៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។