Home / ព័ត៌មាន / ជប៉ុនចង់បង្កើតគម្រោងពិព័រណ៍សិល្បៈសហសម័យទាក់ទងនឹងអរិយធម៌ខ្មែរ

ជប៉ុនចង់បង្កើតគម្រោងពិព័រណ៍សិល្បៈសហសម័យទាក់ទងនឹងអរិយធម៌ខ្មែរ

តាមគេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ភាគីជប៉ុនបានលើកឡើងនូវគោលបំណងនៃការបង្កើតគម្រោងពិព័រណ៍សិល្បៈសហសម័យទាក់ទងនឹងអរិយធម៌ខ្មែរ ដើម្បីផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរដ៏ផូរផង់ឱ្យបានទូលំទូលាយទៅកាន់ពិភពលោកថែមទៀត។ ជាពិសេសតំបន់អង្គរដែលជាប្រភពដ៏រុងរឿងនៃអរិយធម៌ខ្មែរ តាមរយៈការបង្កើតវត្ថុសិល្បៈសហសម័យដាក់តាំងនៅតាមរមណីយដ្ឋានអង្គរ តាមរដូវកាល ដែលមិនមែនជាលក្ខណៈពិព័រណ៍អចិន្រ្តៃយ៍។

ឆ្លើយតបនឹងបំណងខាងលើ ឯកឧត្តម ហង់ ពៅ បានសម្តែងការគាំទ្រចំពោះគំនិតដ៏ល្អប្រសើរ ព្រោះគម្រោងនេះជាការបង្កើតគំនិតថ្មីដោយមានការច្របាច់បញ្ចូលគ្នារវាងវប្បធម៌និងសិល្បៈ។ ទោះជាយ៉ាងណា ឯកឧត្តម បានស្នើដល់ភាគីជប៉ុនឱ្យសិក្សាលម្អិតលើគម្រោងនេះបន្ថែមទៀត ជាពិសេសពាក់ព័ន្ធនឹងការជ្រើសរើសទីតាំង ជៀសវាងសំដៅតែប្រាសាទអង្គរវត្ត និងពិនិត្យ​លើទីតាំងផ្សេងៗទៀត។

ឯកឧត្តមអគ្គនាយកក៏នឹងអញ្ចើញភាគីជប៉ុនឱ្យមកធ្វើបទបង្ហាញអំពីគម្រោងនេះក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ នៅខែធ្នូ ឆ្នាំ២០១៩។

ការលើកនូវគំនិតខាងលើរបស់ភាគីជប៉ុន គឺធ្វើឡើងក្នុងឱកាស ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោក Atsushi Yazaki ប្រធានអង្គការសិល្បៈសហសម័យជប៉ុន ចូលជួបពិភាក្សាការងារនៅស្នាក់ការអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩៕

សហគមន៍សម្បូរសប្បាយ 

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។