Home / ព័ត៌មាន / ដើមស្មៅអណ្តាតពស់ ជាថ្មាំព្យាបាលជំងឺក្រពះ ពោះវៀន

ដើមស្មៅអណ្តាតពស់ ជាថ្មាំព្យាបាលជំងឺក្រពះ ពោះវៀន

ជាបទពិសោធន៍របស់ប្រជាពលរដ្ឋរស់នៅតាមទីជនបទបានឱ្យដឹងថា ស្មៅអណ្តាតពស់ គឺជាថ្នាំដ៏ពូកែសម្រាប់ព្យាបាលជំងឺក្រពះ ពោះវៀន​។
ឆ្លងកាត់បទពិសោធ លោក ឡា ហ៊ន រស់នៅក្នុងតំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង បានឱ្យដឹងថា ស្មៅអណ្តាតពស់ គឺជាថ្នាំបុរាណខ្មែរម្យ៉ាងដែលអាចព្យាបាលជំងឺក្រពះ ពោះវៀន ដ៏ល្អផងដែរ។ លោកបញ្ជាក់ថា លោកខ្លួនឯងផ្ទាល់ធ្លាប់ជាសះស្បើយពីជំងឺក្រពះ ក្រោយពីបានផឹកដើមស្មៅអណ្តាតពស់នោះមក។


លោក ឡា ហ៊ន ឱ្យដឹងថា ដំបូងយើងយកដើមស្មៅអណ្តាតពស់នេះទៅលាងទឹកឱ្យស្អាត រួចយកទៅបុកឱ្យម្មត់ ហើយយកស្បៃស្អាតត្រងច្រោះយកទឹកវាផឹក ឬយកវាទៅដាក់ក្នុងទឹកដូងខ្ចីរក្សាទុកឱ្យវារងល្អសិន ចាំផឹកជាក្រោយ បើពុំមានស្បៃស្អាត ដើម្បីត្រងទេនោះ។ ដោយក្នុងមួយថ្ងៃអាចផឹកឱ្យអស់ដូងខ្ចីមួយផ្លែ ហើយផឹករយៈពេលមួយអាទិត្យ ឬអាចលើសហ្នឹង គឺជំងឺអាចជាសះស្បើយ។
ដើមស្មៅអណ្តាតពស់នេះមានរសជាតិរាងក្រពុលបន្តិច សម្រាប់អ្នកដែលមិនសូវចូលចិត្តរសជាតិក្រពុលទេយកល្អគួរដាក់ជាមួយទឹកដូងផឹក៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅប្លាស្ទិក (កសិករ មាស អូន)

អ្នកមីង មាស អូន ជាកសិកររស់នៅភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមត្រីក្នុងរណ្តៅប្លាស្ទិក ដែលគាត់បានទទួលការបណ្តុះបណ្តាលពីអង្គការសេដាក។ ក្រោយពីចិញ្ចឹមបានរយៈពេល៣ខែ ត្រីរបស់គាត់មានទំងន់៣ខាំក្នុងមួយក្បាល ដែលអាចចាប់លក់ និងធ្វើម្ហូបបានជាបណ្តើរៗ។ ចំពោះបទពិសោធន៍មានបង្ហាញជូនដូចខាងក្រោម៖