តាមហ្វេសប៊ុកស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ អ្នកស្ម័គ្រចិត្ត JICA ចំនួន៧រូបដែលបានបញ្ចប់បេសកកម្មនៅកម្ពុជា បានជួបសម្ដែងការគួរសមជាមួយឯកឧត្តម Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា។
ក្រុមស្ម័គ្រចិត្តជប៉ុននេះ បានបំពេញការងារអស់រយៈពេល២ឆ្នាំក្នុងវិស័យវិទ្យាសាស្រ្ត តន្រ្តី និងអប់រំកាយ នៅខេត្តបាត់ដំបង កំពង់ឆ្នាំង កណ្តាល និងពោធិ៍សាត់។
ពួកគាត់ពេញចិត្តនឹងការបំពេញការងារជាមួយប្រជាជនកម្ពុជាណាស់។ ឯកអគ្គរាជទូតជប៉ុន មានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ពួកគាត់៕