Home / ព័ត៌មាន / ផលប្រយោជន៍នៃផ្លែផាសិនចំពោះសុខភាព

ផលប្រយោជន៍នៃផ្លែផាសិនចំពោះសុខភាព

ការបរិភោគផ្លែផាសិន (ក្រូចវល្លិ) ទៀងទាត់ ជួយលើកស្ទួយសុខភាព និងកាត់បន្ថយបញ្ហាទាក់ទងទៅនឹងជំងឺផ្សេងៗជាច្រើន។
ផាសិន គឺជាប្រភេទផ្លែឈើដែលផ្តល់ឋាមពល និងជួយកាត់បន្ថយ និងការពារពីជំងឺជាច្រើនដល់អ្នកបរិភោគជាប្រចាំ។ ទាំង៩ចំណុចខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃផ្លែផាសិន៖
១. ជួយឱ្យរាងកាយយើងមានភាពស៊ាំនឹងជំងឺផ្សេងៗ ដោយសារផ្លែផាសិនសម្បូរសារធាតុអង់ទីអុកស៊ីដង់ និងសារធាតុចិញ្ចឹមផ្សេងៗទៀត
២. ជួយដល់សុខភាពប្រព័ន្ធដកដង្ហើម កាត់បន្ថយជំងឺក្អក និងជំងឺហឺត
៣. ជួយដល់សុខភាពប្រព័ន្ធបេះដូង
៤. កាត់បន្ថយបញ្ហាទាក់ទងទៅនឹងការឡើងឈាម និងសម្រួលឱ្យប្រព័ន្ធឈាមក្នុងរាងកាយដំណើរការបានល្អ
៥. ជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ
៦. ជួយឱ្យមានដំណេកល្អ និងកាត់បន្ថយភាពតានតឹងក្នុងរាងកាយ
៧. ជួយដល់សុខភាពភ្នែក ដោយផាសិនសម្បូរវីតាមីន អា
៨. ជួយដល់សុខភាពឆ្អឹង
៩. អាចជួយការពារជំងឺមហារីក៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។