Home / កសិកម្ម / វិធីសាស្ត្រងាយៗ ដើម្បីការពារមិនឱ្យមាន់កាយដំណាំបាន

វិធីសាស្ត្រងាយៗ ដើម្បីការពារមិនឱ្យមាន់កាយដំណាំបាន

អ្នកខ្លះតែងតែរអ៊ូរទាំថា ដាំអ្វីមិនកើតទេក៏ព្រោះតែមាន់កាយចឹកដំណាំ ដោយមិនបានធ្វើរបងហ៊ុមព័ន្ធឱ្យបានត្រឹមត្រូវ ម្យ៉ាងខ្លួនរវល់មិនមានពេលមើលថែដំណាំរបស់ខ្លួនដែលដាំទុកគ្រាន់បរិភោគប្រចាំថ្ងៃផងនោះ។ រួចហើយក៏អ្នកខ្លះលាន់មាត់ថាខ្ជិលដាំណាស់ បើដាំក៏មិនសល់អ្វីដែរ គឺមាន់ទាបំផ្លាញអស់។ អ៊ីចឹងចាំតែទៅទិញរបស់ស្រាប់ៗនៅផ្សារងាយស្រួលជាង។

ជាពិសេសកសិករនៅតាមទីជនបទមួយចំនួន ទោះបីផ្ទះគាត់មានមាន់ច្រើនក៏ដោយ ក៏គង់នឹងមានមាន់របស់អ្នកជិតខាង​មកឆាឆៅដំណាំរបស់គាត់ដែរ។ កសិករវ័យឆ្លាតសង្វាតដាំដុះ បើទោះជាដាំដំណាំបន្តិចបន្ទួចក៏ប្រឹងរកវិធីការពារដំណាំរបស់ខ្លួនដែរដើម្បីបានផលបន្លែធម្មជាតិបរិភោគប្រចាំថ្ងៃ។

វិធីសាស្រ្តងាយៗក្នុងការការពារមិនឱ្យមាន់កាយដំណាំបាន គឺត្រូវយកមែកឫស្សី ឬមែកឈើតូចៗ ទៅដោតច្រូងច្រាងក្នុងសួន ឬ ផើងដំណាំផ្សេងៗ។ ការធ្វើបែបនេះគឺអាចការពារមិនឱ្យមាន់ ឬទា បំផ្លាញដំណាំបានហើយ៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបសង់បង្គន់ចាក់ទឹក

សព្វថ្ងៃមានគ្រួសារខ្មែរមួយចំនួនមិនទាន់មានបង្គន់បន្ទោបង់នៅឡើយ ហើយមានគ្រួសារខ្លះទៀតបំរុងនឹងធ្វើ។ ដើម្បីចូលរួមចំណែកជួយបងប្អូនមួយផ្នែកក្នុងការសាងសង់បង្គន់នេះ សហគមន៍សម្បូរសប្បាយ សូមបង្ហាញអត្ថបទនិយាយអំពីរបៀបធ្វើបង្គន់ចាក់ទឹក ដូចខាងក្រោម។