Home / ព័ត៌មាន / បន្ទាប់ពីផ្តល់ឡានក្រុង ឥឡូវជប៉ុនសន្យាជួយកែលំអសេវាកម្មរថយន្តក្រុងនៅភ្នំពេញ តាមបទពិសោធន៍នៅប្រទេសជប៉ុន

បន្ទាប់ពីផ្តល់ឡានក្រុង ឥឡូវជប៉ុនសន្យាជួយកែលំអសេវាកម្មរថយន្តក្រុងនៅភ្នំពេញ តាមបទពិសោធន៍នៅប្រទេសជប៉ុន

តាមហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឲ្យដឹងថា អង្គការ JICA បាននិងកំពុងធ្វើការជាមួយរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តរាជធានីភ្នំពេញ ដើម្បីកែលម្អសេវាកម្មរថយន្តក្រុងសាធារណៈយោងទៅតាមបទពិសោធន៏នៃការគ្រប់គ្រងរបស់ជប៉ុន។

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩កន្លងមកថ្មីៗនេះ ពិធីប្រគល់-ទទួលរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន។ តាមរយៈគម្រោងនេះ ជប៉ុនបានផ្តល់រថយន្តក្រុងពណ៌ខៀវចំនួន ៨០គ្រឿងដល់រាជធានីភ្នំពេញដើម្បីកែលម្អប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុង។ ឯកអគ្គរាជទូតជប៉ុន សង្ឃឹមថាប្រជាពលរដ្ឋជាច្រើនរីករាយនឹងការធ្វើដំណើរនៅក្នុងទីក្រុងដោយរថយន្តក្រុងពណ៌ខៀវទាំងនេះ៕

រក្សា ខ្មែរ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។