Home / ព័ត៌មាន / សហគមន៍សម្បូរសប្បាយ បានរៀបចំដំណើរកម្សាន្តកសិ-ទេសចរណ៍ប្រកបដោយភាពជោគជ័យ

សហគមន៍សម្បូរសប្បាយ បានរៀបចំដំណើរកម្សាន្តកសិ-ទេសចរណ៍ប្រកបដោយភាពជោគជ័យ

ពីថ្ងៃទី១៥ ដល់១៦ ខែមិថុនា ឆ្នាំ២០១៩ ដែលមានរយៈពេល២ថ្ងៃ១យប់ សហគមន៍សម្បូរសប្បាយ បានរៀបចំដំណើរកម្សាន្តបែបជាកសិ-ទេសចរណ៍ទៅកាន់ស្រុកថ្មបាំង ខេត្តកោះកុង ប្រកបដោយភាពជោគជ័យ។ ភាពជោគជ័យត្រង់នេះគឺចង់សំដៅដល់ការរីករាយរបស់ភ្ញៀវទេសចរ និងកសិករនៅក្នុងតំបន់មូលដ្ឋានផ្ទាល់។

នេះជាលើកទី១ហើយសម្រាប់ក្រុមការងារសហគមន៍សម្បូរសប្បាយ ដែលបានរៀបចំដំណើរកម្សាន្តបែបជាកសិ-ទេសចរណ៍ ទៅកាន់ស្រុកថ្មបាំង ខេត្តកោះកុង។ ការរៀបចំដំណើរកម្សាន្តបែបនេះ គឺដើម្បីផ្តល់ឱកាសទៅដល់ភ្ញៀវទេសចរ និងកសិករ អាច​ជួបប្រាស្រ័យគ្នាដោយផ្ទាល់។ មិនតែប៉ុណ្ណោះដំណើរកម្សាន្តកសិ-ទេសចរណ៍ ក៏ក្នុងន័យចូលរួមចំណែកលើកកម្ពស់ដល់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ផងដែរ។

នៅក្នុងតំណើរកម្សាន្តនោះ ភ្ញៀវទេសចរណ៍ទទួលបានបទពិសោធន៍ផ្សេងៗដូចជា បានដឹងពីជីវភាពរស់នៅរបស់ប្រជាពលនៅក្នុងតំបន់ វិធីសាស្ត្រនៃការដាំដុះផលដំណាំពីកសិករ ទស្សនាចម្ការ ប្រមូលផលបន្លែផ្លែឈើដោយផ្ទាល់ដៃដែលពួកគេខ្លះមិនធ្លាប់ទាល់តែសោះទទួលទានផ្លែឈើដោយសេរីនៅក្នុងចម្ការ  ព្រមទាំងបានទិញបន្លែផ្លែឈើពីចម្ការរបស់កសិករត្រឡប់ទៅគេហដ្ឋាន​វិញទៀតផង។

នៅប្រទេសកម្ពុជាកន្លងទៅ គេមិនសូវជាបានផ្តោតការចាប់អារម្មណ៍ទៅលើវិស័យមួយនេះទេ ប៉ុន្តែភាគច្រើនគេផ្តោតទៅ​លើ​តែទេសចរណ៍វប្បធម៌ អេកូទេសចរណ៍ និងទេសចរណ៍តាមឆ្នេរនានាប៉ុណ្ណោះ ខណៈប្រទេសកម្ពុជាក៏ជាកន្លែងដ៏មានសក្តានុពលខ្ពស់ផ្នែកកសិ-ទេសចរណ៍ស្ទើរគ្រប់ទីកន្លែងនៃខេត្តនីមួយ។ ដោយមើលឃើញពីសក្តានុពលខ្ពស់បែបនេះហើយ ទើបនៅពេលនេះ សហគមន៍សម្បូរសប្បាយបាន និងកំពុងជម្រុញវិស័យកសិ-ទេសចរណ៍នេះឱ្យមានការចាប់អារម្មណ៍កាន់តែច្រើនឡើងពីសំណាក់មហាជនទូទៅ៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបធ្វើសួនរង្វង់

១-អ្វីទៅជាសួនរង្វង់? សួនរង្វង់ជាសួនមួយដែលមានរណ្តៅដូចបាតខ្ទះ ហើយមានរងដំណាំព័ន្ធជុំវិញរណ្តៅ។ នៅ​ក្នុងរណ្ដៅ គេដាក់សារធាតុសរីរាង្គ ហើយ​តាមរងជុំវិញរណ្តៅនោះ គេអាចដាំដំណាំច្រើន​ប្រភេទ។