Home / កសិកម្ម / អត្ថប្រយោជន៍វត្តមានផ្កាស្បៃរឿងនៅក្នុងសួនដំណាំ

អត្ថប្រយោជន៍វត្តមានផ្កាស្បៃរឿងនៅក្នុងសួនដំណាំ

នរណាៗក៏ស្គាល់ដែរឈ្មោះផ្កាស្បែរឿង ប៉ុន្តែគេមិនសូវបានដឹងពីអត្ថប្រយោជន៍របស់វាប៉ុន្មានទេ ក្រៅតែពីដាំទុកដើម្បីជាគ្រឿង​សម្អ។ ផ្កាស្បែរឿងជាប្រភេទរុក្ខជាតិដែលងាយដាំដុះ។ លើសពីការដាំសម្រាប់ទុកជាគ្រឿងលម្អ វត្តមានផ្កាស្បែរឿងនៅក្នុងសួនដំណាំ ជាពិសេសនៅក្នុងសួនបន្លែ ពិតជាមានគុណប្រយោជន៍ជាខ្លាំង ព្រោះវាអាចបណ្តេញសត្វល្អិតចង្រៃមួយចំនួនដែលមកបំផ្លាញដំណាំតាមរយៈក្លឹនរបស់វា។ ម្យ៉ាងវិញទៀតវាក៏អាចទាក់ទាញសត្វល្អិតមានប្រយោជន៍មួយចំនួនមករស់នៅលើដីដែល​ជួយផ្តល់ជីជាតិទៅដល់ដំណាំទៀតផង។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត យ៉ង សាំង កុមារ អ្នកជំនាញផ្នែកកសិកម្មនៅកម្ពុជា។

អ្នកជំនាញរូបនេះបានបញ្ជាក់បន្ថែមទៀតថា ក្រៅពីនេះស្លឹកផ្កាស្បៃរឿងក៏អាចយកទៅធ្វើជាថ្នាំពុលធម្មជាតិ ដើម្បីបាញ់ការ​ពារដំណាំ ដោយយកទៅចិញ្ច្រាំឱ្យម្មត់ ឬត្រាំទឹកផ្អាប់ធ្វើជាថ្នាំពុល។

លោកបណ្ឌិត យ៉ង សាំង កុមារ យល់ថា ជារឿងល្អបើកសិករដាំផ្កាស្បៃរឿងទៅក្នុងប្រព័ន្ធដាំដុះចម្រុះ។ ជាពិសេសអ្នកដាំបន្លែ គឺមានបន្លែពីរបីរងហើយដាក់ផ្កាស្បៃរឿងមួយជូរ ឬផ្នែកណាមួយនៃរងបន្លៃនីមួយៗ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដូចបានរៀបរាប់ខាងលើ៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបធ្វើបង្អែមពងមាន់

បង្អែមមានជាច្រើនមុខ ក្នុងនោះមានបង្អែមរបស់បរទេស និងបង្អែមរបស់ខ្មែរ។ គេហទំព័រសហគមន៍សម្បូរសប្បាយ ក៏បានផ្សព្វផ្សាយនូវវិធីធ្វើបង្អែមមួយចំនួនមកហើយ ៗនៅពេលនេះយើងសូមបង្ហាញអំពីរបៀបធ្វើបង្អែមពង​មាន់ ជូនបងប្អូនដូចខាងក្រោម។