Home / ព័ត៌មាន / តើចាប់អារម្មណ៍ទេ វគ្គសិក្សាស្តីពី កសិ-ទេសចរណ៍?
សកម្មភាពភ្ញៀវទេសចរសួរនាំពីការដាំដុះទៅកាន់កសិករ។

តើចាប់អារម្មណ៍ទេ វគ្គសិក្សាស្តីពី កសិ-ទេសចរណ៍?

កន្លងមកវិស័យកសិ-ទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ហាក់នៅមិនទាន់មានការចាប់អារម្មណ៍ច្រើនទេពីសំណាក់ប្រជាពលរដ្ឋខ្មែរ។ ដោយមើលឃើញពីសក្តានុពលផ្នែកកសិ-ទេសចរណ៍នៅក្នុងប្រទេសកម្ពុជាលោកបណ្ឌិត យ៉ង សាំង កុមារ មានបំណងចង់ ឱ្យវិស័យមួយនេះមានការរីកដុះដាលនៅទូទាំងប្រទេស ដើម្បីភាពសម្បូរសប្បាយនៃមាតុភូមិ។

តាមរយៈទំព័រហ្វេសប៊ុកកាលពីម្សិលមិញ អ្នកជំនាញកសិកម្មរូបនេះ បានប្រកាសពីការរៀបចំវគ្គបណ្តុះបណ្តាលពិសេសស្តីពី កសិ-ទេសចរណ៍ ទៅដល់អ្នកទាំងឡាយណាដែលមានបំណងចាប់យកអារជីពខាងកសិ-ទេសចរណ៍។ វគ្គបណ្តុះបណ្តាលនេះគឺធ្វើឡើងតាមរបៀបកម្មសិក្សាតាមកសិដ្ឋានទេសចរណ៍ និងតំបន់កសិ-ទេសចរណ៍នៅក្នុង និងក្រៅប្រទេស។

ភ្ញៀវទេសចរថតរូបជាមួយកសិករនៅស្រុកថ្មបាំងក្រោយទៅទស្សនាចម្ការក្រូចវល្លិ និងបេះក្រូចវល្លិខ្លួនឯងដោយភាពរីករាយ។

បើតាមលោកបណ្ឌិត យ៉ង សាំង កុមារ វគ្គនេះបង្កើតឡើងសម្រាប់អ្នកដែលចង់ចាប់យកអាជីពខាងកសិ-ទេសចរណ៍ដោយ ផ្តោតលើជំនាញគ្រប់គ្រងកសិដ្ឋានទេសចរណ៍ និងសហគមន៍កសិ-ទេសចរណ៍។ លោកបន្ថែមឱ្យដឹងថា អ្នកដែលរៀនចប់វគ្គបានជោគជ័យ នឹងទទួលបានការងារជាអ្នកគ្រប់គ្រងកសិដ្ឋានទេសចរណ៍ និងសហគមន៍កសិ-ទេសចរណ៍ដើម្បីចូលរួមចំណែកកសាងកម្ពុជាសម្បូរសប្បាយ។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេលចាប់ពី ៣ទៅ៦ខែ ដោយចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០១៩ នេះទៅ។ សម្រាប់អ្នកដែលចាប់អារម្មណ៍ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ អាចចូលរួមសិក្ខាសាលាព័ត៌មាននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹកនៅហាងអូក្រាទួលគោក ផ្លូវ៥៩២ កែង៣៣៥ ខាងលិចសាលាវិទ្យាល័យឥន្ទ្រទេវី៕

រូបខាងឆ្វេងដៃគឺជាសកម្មភាពភ្ញៀវទេសចរដើរបេះផ្លែក្រូវវល្លិខ្លួនឯង។ ចំណែករូបខាងស្តាំគឺជាសកម្មភាពដែលភ្ញៀវទេសចរដាំខ្ទឹមស្លាក់នៅក្នុងចម្ការសួនគ្រួសារព្រៃក្តួច។

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

កាតូដាក់ទឹកឲ្យមាន់ផឹកស្វ័យប្រវត្តិ (អូតូ)

កន្លងមកក៏ដូចសព្វថ្ងៃមានប្រជាពលរដ្ឋ និងប្រជាកសិករខ្មែរជាច្រើនចូលចិត្តចិញ្ចឹមមាន់ ដើម្បីទុកធ្វើម្ហូប និងលក់រកចំណូលបន្ថែមសំរាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប៉ុន្តែការចិញ្ចឹមមាន់នេះក៏មានបញ្ហាដែរ ក្នុងនោះគឺមានការចំណាយពេលដាក់ទឹកឲ្យមាន់ ផឹក និងការលាងសំអាតស្នូកទឹកជាដើម។