Home / កសិកម្ម / កសិដ្ឋានពហុប្រយោជន៍ / សួនគ្រួសារព្រៃក្តួច កំពុងបង្ហាញរូបរាងជាបណ្តើរៗ

សួនគ្រួសារព្រៃក្តួច កំពុងបង្ហាញរូបរាងជាបណ្តើរៗ

សួនគ្រួសារប្រមានជា៣០០សួន ដែលលាតសន្ធឹងនៅលើផ្ទៃដីជាង៤០ហិចតា ស្ថិតក្នុងភូមិព្រៃក្តួច ឃុំត្រពាំងក្រញួង ស្រុកត្រាំ​កក់ ខេត្តកាកែវ ដែលនៅមិនឆ្ងាយប៉ុន្មានពីវត្តពុទ្ធគិរី កំពុងលេចចេញរូបរាងជាបណ្តើរៗហើយមកដល់ពេលនេះ។ សួនគ្រួសារព្រៃក្តួចនេះគឺត្រូវបានរៀបចំឡើងសម្រាប់អ្នកស្រឡាញ់ធម្មជាតិ និងចូលចិត្តរស់នៅជាមួយធម្មជាតិ ដោយនៅក្នុងសួននីមួយៗមានដាំដំណាំចម្រុះមុខមាន ល្ហុង ចេក ស្រកានាគ និងដំណាំផ្សេងៗទៀត។

ជាមួយគ្នានេះសួនគ្រួសារនេះ ក៏បានរួមចំណែកក្នុងការបង្កើតការងារដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះផងដែរ ដោយ​ពួកគាត់អាចធ្វើការងារដាំដុះ និងថែទាំងសួនទាំងនោះ ដោយម្ចាស់សួននីមួយៗជាអ្នកចូលរួមលុយដើម្បីឧត្ថម្ភដល់អ្នកថែទាំ និងថ្លៃដីសួនប្រចាំខែ។

ជារៀងរាល់ខែនឹងមានការជួបជុំម្ចាស់សួនទាំងអស់ធ្វើដំណើរកម្សាន្តបែបជាលក្ខណៈកសិ-ទេសចរណ៍ចូលរួមការថែទាំសួន និងការដាំដុះដោយផ្ទាល់នៅតាមសួនរបស់ខ្លួនបន្ថែមទៀត និងមានការចែករំលែកនូវបទពិសោធន៍នៃការដាំដុះទៅកាន់គ្នាទៅវិញទៅមក។

នៅក្នុងនោះផងដែរក៏មានរៀបចំបន្ថែមនូវព្រៃសមាធិ សួនដើមឈើ១០០មុខ កន្លែងហែលទឹក សួនកុមារ ផ្លូវឡើងភ្នំ កន្លែងស្ទួចត្រី សួនបន្លែចម្រុះ ព្រមទាំងសួនឧសថបុរាណទៀតផង។ សួនគ្រួសារនេះនឹងធ្វើឱ្យទៅជាតំបន់ដែលមានសក្តា​នុពលផ្នែក​កសិ-ទេសចរណ៍ ដែលមនុស្សត្រូវផ្សារភ្ជាប់ជាមួយធម្មជាតិ ដើម្បីចំណេះដឹង និងសុខភាពទាំងអស់គ្នា។ សួនគ្រួសារព្រៃក្តួចនេះ នៅជាប់ជើងភ្នំ មានផ្លូវខ្វាត់ខ្វែងអមដោយដើមឈើជាច្រើនប្រភេទ មានសាលាកសិកម្មសរីរាង្គ និងកសិដ្ឋាន «ស៤» របស់អង្គការសេដាក។

បើលោកអ្នកចាប់អារម្មណ៍ និងចង់ទទួលបានព័ត៌មានច្បាស់លាស់បន្ថែម សូមទាក់ទងទៅអ្នកផ្តល់ព័ត៌មាន តាមរយៈលេខទូរស័ព្ទ (០៨៥ ៤៩ ៤០ ០៨/០១៧ ៣៥១​ ៧៦៣/០៩៣ ៣០ ៩២ ៩៤/០៧១ ៦១ ៤១ ២៥៩)៕

 

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបធ្វើសួនរង្វង់

១-អ្វីទៅជាសួនរង្វង់? សួនរង្វង់ជាសួនមួយដែលមានរណ្តៅដូចបាតខ្ទះ ហើយមានរងដំណាំព័ន្ធជុំវិញរណ្តៅ។ នៅ​ក្នុងរណ្ដៅ គេដាក់សារធាតុសរីរាង្គ ហើយ​តាមរងជុំវិញរណ្តៅនោះ គេអាចដាំដំណាំច្រើន​ប្រភេទ។