ផ្សិតចៀន មើលទៅហាក់បីដូចជាងាយចម្អិនដែលគ្រប់គ្នាអាចធ្វើបាន ប៉ុន្តែចៀនផ្សិតឲ្យនៅស្រស់ស្រួយឆ្ងាញ់ គឺមិនមែនជារឿងងាយស្រួលសោះឡើយបើយើងមិនដឹងពីរបៀបធ្វើ។ តាមធម្មតាពេលអ្នកចៀនផ្សិត ចូរអ្នកយកផ្សិតទៅស្ងោរក្នុងទឹកក្តៅឲ្យបានប្រហែល៣នាទីជាមុនសិន បន្ទាប់មកទើបយកវាមកចៀន នោះផ្សិតនៅស្រស់ស្រួយឆ្ងាញ់ មើលទៅគួរឲ្យចង់ទទួលទាន៕
