Home / ព័ត៌មាន / សម្រស់សមុទ្រឈើខេត្តកោះកុង មិនចាញ់សមុទ្រឈើខេត្តមណ្ឌលគិរី

សម្រស់សមុទ្រឈើខេត្តកោះកុង មិនចាញ់សមុទ្រឈើខេត្តមណ្ឌលគិរី

ជាទូទៅគេធ្លាប់តែនិយាយតៗគ្នាអំពីសម្រស់នៃសមុទ្រឈើនៅក្នុងទឹកដីខេត្តរតនគិរី ដែលស្ថិតនៅប៉ែកភូមិភាគឦសាន្ត ប៉ុន្តែគេមិនបានចាប់អារម្មណ៍ ឬដឹងពីសម្រស់សមុទ្រឈើនៅខេត្តដែនដីជាប់សមុទ្រនៃទិសនិរតីប៉ុន្មាននោះឡើយ។

ផ្ទៃព្រៃដ៏ធំល្វឹងល្ងើយដាច់កន្ទុយភ្នែកដែលស្ថិតនៅក្នុងស្រុកកោះកុងនៃខេត្តកោះកុង បានបង្អួតសម្រស់ខ្លួនគួរជាទីពេចពិលរមិលមើលនៃមនុស្សម្នាទាំងឡើយ។ បើអ្នកធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តកោះកុងតាមបណ្តោយផ្លូវជាតិលេខ៤ នៅពេលទៅដល់រវាងបង្គោលគីឡូម៉ែត្រលេខ១១០ ឡើងផុតទីចំណោទដល់ទីទួលបន្តិចខាងស្តាំដៃមានទីធ្លាស្រះដែលអាចអនុញ្ញាតឱ្យអ្នក​ចតរថយន្តបានយ៉ាងងាយ និងគយគន់សម្រស់ទេសភាពដ៏ស្រស់ត្រកាលនៃសមុទ្រឈើ។

ខេត្តកោះកុង គឺស្ថិតនៅប៉ែកភូមិភាគនិរតីនៃប្រទេសកម្ពុជា។ បច្ចុប្បន្នខេត្តកោះកុងមានស្រុក-ក្រុងចំនួន៧ គឺ ស្រុកបទុមសាគរ ស្រុកគីរីសាគរ ស្រុកកោះកុង ស្រុកមណ្ឌលសីមា ស្រុកស្រែអំបិល ស្រុកថ្មបាំង និងក្រុងខេមរភូមិន្ទ្រដែលប្រែមកពីអតីតស្រុកស្មាច់មានជ័យ។ ខេត្តកោះកុងមានព្រំប្រទល់ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ កំពត និង ព្រះសីហនុ ខាងត្បូងនិងខាងលិចជាប់នឹងឈូងសមុទ្រថៃ និងមួយផែ្នកនៃចង្វាតត្រាច (ខេត្តត្រាច) ប្រទេសថៃ។ ខេត្តនេះមានចម្ងាយពីរាជធានីភ្នំពេញចំនួន ២៧៧គីឡូម៉ែត្រ៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បាឋកថាអំពី សមុច្ច័យពុម្ពចម្លាក់និងប្រាសាទខ្មែរដែលបានតាំងនៅសារមន្ទីរសិល្បៈអាស៊ី Guimet (មណ្ឌលសម្រាប់ការងារអភិរក្សបេតិកភណ្ឌទៅអនាគត)

លោកសាស្ត្រាចារ្យ Pierre BAPTISTE អ្នកជំនាញអភិរក្សវត្ថុសិល្បៈនៃសារមន្ទីរសិល្បៈអាស៊ី Guimet ប្រទេសបារាំង បានធ្វើបាឋ​កថាចែករំលែកចំណេះដឹងដល់មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាស្តីអំពី «សមុច្ច័យពុម្ពចម្លាក់និងប្រាសាទខ្មែរដែលបានតាំងនៅសារមន្ទីរសិល្បៈអាស៊ី Guimet ៖ មណ្ឌលសម្រាប់ការងារអភិរក្សបេតិកភណ្ឌទៅអនាគត» នៅមជ្ឃមណ្ឌលបណ្តុះបណ្តាលអង្គរ រយៈពេល១ថ្ងៃពេញ នាថ្ងៃទី១៤ ខែមិថុនា …