Home / ព័ត៌មាន / គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ប្រជុំបច្ចេកទេសលើកទី៣២នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា

គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ប្រជុំបច្ចេកទេសលើកទី៣២នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩ គណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣២នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដើម្បីតាម​ដាន​រាល់អនុសាសន៍ដែលគណៈកម្មាធិការនេះបានដាក់ជូនទៅតាមការដ្ឋានអភិរក្សជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ។


កិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដឹកនាំដោយសហប្រធានបារាំង និងជប៉ុន លោក Guillaume NARJOLLET ទីប្រឹក្សាស្ថានទូតបារាំង និង លោក Kenichi BESSHO អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និងក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា។ ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងជាន់ខ្ពស់នៃប្រទេសជាសមាជិកគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ក្រសួងព្រះបរមរាជវាំង ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងទូរគមនាគមន៍និងប្រៃសណីយ៍ សាលាខេត្តសៀមរាប មន្រ្តីរាជការ ព្រមទាំងបុគ្គលិករបស់អាជ្ញាធរជាតិអប្សរាសរុបប្រមាណ ៣០០នាក់។


ប្រធានបទសំខាន់ៗដែលនឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំរួមមាន តាមដានការអនុវត្តអនុសាសន៍ដែលអ្នកជំនាញការចំពោះកិច្ច(AdHoc)នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានដាក់ជូនអង្គប្រជុំនាពេលមុនៗ របាយការណ៍បច្ចេកទេសថ្មីៗអំពីលទ្ធផលនៃកិច្ចការអភិរក្ស ស្រាវជ្រាវ និងបុរាណវិទ្យា ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ៕

ប្រភព គេហទំព័រអាជ្ញាធរជាតិអប្សរា

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បាឋកថាអំពី សមុច្ច័យពុម្ពចម្លាក់និងប្រាសាទខ្មែរដែលបានតាំងនៅសារមន្ទីរសិល្បៈអាស៊ី Guimet (មណ្ឌលសម្រាប់ការងារអភិរក្សបេតិកភណ្ឌទៅអនាគត)

លោកសាស្ត្រាចារ្យ Pierre BAPTISTE អ្នកជំនាញអភិរក្សវត្ថុសិល្បៈនៃសារមន្ទីរសិល្បៈអាស៊ី Guimet ប្រទេសបារាំង បានធ្វើបាឋ​កថាចែករំលែកចំណេះដឹងដល់មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាស្តីអំពី «សមុច្ច័យពុម្ពចម្លាក់និងប្រាសាទខ្មែរដែលបានតាំងនៅសារមន្ទីរសិល្បៈអាស៊ី Guimet ៖ មណ្ឌលសម្រាប់ការងារអភិរក្សបេតិកភណ្ឌទៅអនាគត» នៅមជ្ឃមណ្ឌលបណ្តុះបណ្តាលអង្គរ រយៈពេល១ថ្ងៃពេញ នាថ្ងៃទី១៤ ខែមិថុនា …