Home / ព័ត៌មាន / បិទវគ្គបណ្តុះបណ្តាលមុខជំនាញភាសាអង់គ្លេសសម្រាប់ការងារអភិរក្ស ការរៀបចំ ការបែងចែកឯកសារ និងការថតរូបក្នុងវិស័យការពារបេតិកភណ្ឌ

បិទវគ្គបណ្តុះបណ្តាលមុខជំនាញភាសាអង់គ្លេសសម្រាប់ការងារអភិរក្ស ការរៀបចំ ការបែងចែកឯកសារ និងការថតរូបក្នុងវិស័យការពារបេតិកភណ្ឌ

តាមរយៈកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថានទូតសហរដ្ឋអាមេរិក វគ្គបណ្តុះបណ្តាលស្តីអំពី English Fellow Program ក្នុងគោលបំណងសិក្សាភាសាអង់គេ្លសសម្រាប់ប្រើក្នុងការងារអភិរក្ស ការរៀបចំ ការបែងចែកឯកសារ និងការថតរូប ក្នុងវិស័យការពារបេតិកភណ្ឌ ចាប់ពីខែតុលា ឆ្នាំ២០១៨ ដល់មន្ត្រី-បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា១០រូប បានបញ្ចប់ហើយនៅថ្ងៃ​ទី១០ ខែមិថុនា ឆ្នាំ២០១៩កន្លងមកថ្មីៗនេះ។
ការបិទបញ្ចប់វគ្គ និងប្រគល់វិញ្ញាបនបត្រនេះ ធើ្វឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ដែលមានលោក អុឹម សុខរិទ្ធី តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា លោក Michael A. Neebill តំណាងស្ថានទូតអាមេរិក និងអ្នកស្រី Barbara J. Anello-Adani ជាគ្រូបណ្តុះបណ្តាល។

លោក អុឹម សុខរិទ្ធី ប្រធានមជ្ឈមណ្ឌលបណ្តាលអង្គរ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះគឺមិនបានផ្តោតលើតែភាសាអង់គ្លេសប៉ុណ្ណោះទេ ថែមទាំងផ្តោតលើបច្ចេកទេសថតរូប និងរៀបចំឯកសារទាក់ទងការអភិរក្សក្នុងវិស័យបេតិកភណ្ឌ ដែលមន្ត្រី-បុគ្គ​លិកត្រូវការពង្រឹងសមត្ថភាពបន្ថែម។ លោកបញ្ជាក់ថា «អាជ្ញាធរជាតិអប្សរា និងស្ថានទូតអាមេរិក និងបន្តគាំទ្រគម្រោងនេះបន្តទៅឆ្នាំក្រោយ ហើយនឹងមានកម្មវិធីសិក្សាថ្មីៗបន្ថែមទៀត»។ 


កញ្ញា ម៉ៅ សេងយាន មន្រ្តីនៃមជ្ឈមណ្ឌលណ្តុះបណ្តាលអង្គរ បានឱ្យដឹងក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះថា វគ្គសិក្សានេះមានសារៈសំខាន់សម្រាប់សិក្ខាកាម ក្នុងការពង្រឹងភាសាអង់គ្លេសរបស់ខ្លួន ដើម្បីមានភាពងាយស្រួលក្នុងទំនាក់ទំនងការងារ។ ម្យ៉ាង​ទៀតអាចចេះថតរូប និងរក្សាទុកឯកសារផ្សេងៗ មានភាពល្អប្រសើរជាងមុន។

លោក សុខ វិសាល បុគ្គលិកមកពីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានបញ្ជាក់ថា ខ្លួនគាត់មានការអភិវឌ្ឍជាងមុនជាច្រើន ហ៊ាននិយាយភាសាអង់គ្លេសទៅកាន់ជនបរទេស ផ្លាស់ប្តូរបទពិសោធន៍ពីគ្រូបរទេសមកខ្មែរ ជាពិសេសផ្តល់អត្ថប្រយោជន៍ដល់ការងារប្រចាំថ្ងៃចំពោះការអភិរក្សប្រាសាទ ទោះបីជួបការលំបាកខ្លះៗ តែវានឹងជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជ​មាន៕

ប្រភព គេហទំព័រអាជ្ញាធរជាតិអប្សរា

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ប្រវែងបង្គោល ជំរៅរណ្តៅ និងគំលាតបង្គោល (ជន្លង់) មួយទៅមួយ សម្រាប់ដាំដំណាំស្រកានាគ

មានបងប្អូនមួយចំនួនដែលមានបំណងដាំដំណាំស្រកានាគ ប៉ុន្តែមិនទាន់យល់ច្បាស់ ឬដឹងអស់អំពីការដាំដំណាំនេះ ក្នុងនោះក៏មានចំងល់រឿងប្រវែងបង្គោល ជំរៅរណ្តៅ និងគំលាតបង្គោល (ជន្លង់) សម្រាប់ដាំផងដែរ។ ខាងក្រោមនេះ គឺជាការពន្យល់និងបង្ហាញរូបភាព ដែលដកស្រង់ចេញពីបទពិសោធន៍របស់កសិករខ្មែរ និងបរទេស។