Home / ព័ត៌មាន / សំបកផ្លែល្ហុងខ្ចី អាចព្យាបាលជំងឺលើសជាតិអាស៊ីតអ៊ុយរិក បានយ៉ាងស័ក្តិសិទ្ធិ

សំបកផ្លែល្ហុងខ្ចី អាចព្យាបាលជំងឺលើសជាតិអាស៊ីតអ៊ុយរិក បានយ៉ាងស័ក្តិសិទ្ធិ

តាមពិតទៅល្ហុង ជារុក្ខជាតិហូបផ្លែមួយប្រភេទដែលងាយដាំ និងថែទាំបំផុត។ ផ្លែវាអាចប្រើប្រាស់បានទាំងខ្ចី និងទុំ។ ផ្លែខ្ចីធ្វើជាបន្លែស្ល ញាំ ម៉ាំល្ហុង និងមុខម្ហូបផ្សេងទៀតតាមដែលគេចូលចិត្ត រីឯផ្លែទុំវិញ គេអាចហូបផ្ទាល់ក៏បាន ឬក៏អាចយកទៅធ្វើជាបង្អែមតាមតម្រូវការ។ ប៉ុន្តែយ៉ាងណាក៏ដោយគេហាក់មើលរំលងអំពីគុណតម្លៃនៃសំបករបស់វាថាអាចធ្វើជាឱសថដ៏ស័ក្តិសិទ្ធិក្នុងការព្យាបាលជំងឺលើសជាតិអាស៊ីតអ៊ុយរិកបានទាល់តែសោះ។

ស្ថិតក្នុងវ័យ៦០ឆ្នាំប្លាយ (២០១៩) លោក ហ៊ី ហៀក ជាកសិកររស់នៅតំបន់ថ្មលក ក្នុងភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បានឱ្យដឹងថា លោកធ្លាប់មានជំងឺឡើងជាតិអាស៊ីតអ៊ុយរិកជាង១០ឆ្នាំ ដោយព្យាបាលយ៉ាងណាក៏មិនជាឡើយ ដែលធ្វើ​ឱ្យលោកពិបាកយ៉ាងខ្លាំងក្នុងការហូបចំណីមានឱជារសឆ្ងាញ់ពិសា។ លោកថា នៅពេលដែលលោកហូបសាច់គោ ឬសាច់មាន់ម្តងៗ វាធ្វើទុក្ខយ៉ាងខ្លាំង ហាក់ដូចឆ្អឹងដៃជើងរបស់លោកដាច់ចេញពីគ្នាអ៊ីចឹង។ ប៉ុន្តែជំងឺនេះបានបាត់ចេញពីខ្លួនប្រាណរបស់លោកទៅហើយ ក្រោយពេលដែលលោកបានពិសាទឹកសំបកផ្លែហ្ហុងខ្ចីអស់ត្រឹមតែ៦កំសៀវ ដែលត្រូវជា៦ថ្ងៃប៉ុណ្ណោះ។

លោកថា មុនដំបូងយើងត្រូវយកផ្លែហ្ហុងខ្ចីចិតយកសំបក,  យកសំបកទៅលាងទឹកឱ្យស្អាត រួចដាក់ចូលទៅក្នុងកំសៀវ ដាំទឹក​ឱ្យពុះ ហើយផឹកឱ្យអស់ក្នុងមួយថ្ងៃជៀសវាងទឹកនោះវាផ្អូម។ លោកបញ្ជាក់ថា មិនត្រូវផឹកបន្តទៀតទេ បើយើងសង្ខេតឃើញថា ជំងឺ​ឡើងជាតិអាស៊ីតអ៊ុយរិកនេះជាបាត់ហើយ។

លោក ហ៊ី ហៀក ថា តាំងតែពីលោកហូបទឹកសំបកល្ហុងខ្ចីអស់ ៦កំសៀវរួចមកនោះ ពេលនេះលោកអាចហូបសាច់អ្វីក៏ជាតិអាស៊ីតអ៊ុយរិកដែលធ្លាប់តែធ្វើទុក្ខបុកម្នេញលោកលែងលែងមានទៀតហើយ៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ប្រវែងបង្គោល ជំរៅរណ្តៅ និងគំលាតបង្គោល (ជន្លង់) មួយទៅមួយ សម្រាប់ដាំដំណាំស្រកានាគ

មានបងប្អូនមួយចំនួនដែលមានបំណងដាំដំណាំស្រកានាគ ប៉ុន្តែមិនទាន់យល់ច្បាស់ ឬដឹងអស់អំពីការដាំដំណាំនេះ ក្នុងនោះក៏មានចំងល់រឿងប្រវែងបង្គោល ជំរៅរណ្តៅ និងគំលាតបង្គោល (ជន្លង់) សម្រាប់ដាំផងដែរ។ ខាងក្រោមនេះ គឺជាការពន្យល់និងបង្ហាញរូបភាព ដែលដកស្រង់ចេញពីបទពិសោធន៍របស់កសិករខ្មែរ និងបរទេស។