Home / ព័ត៌មាន / អ្នកជំនាញការនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរចុះពិនិត្យសកម្មភាពកសាងផ្លូវឡើងភ្នំគូលែន

អ្នកជំនាញការនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរចុះពិនិត្យសកម្មភាពកសាងផ្លូវឡើងភ្នំគូលែន

ក្នុងគោលបំណងចុះពិនិត្យនិងតាមដានការអនុវត្តនូវអនុសាសន៍ដែលបានផ្តល់ជូននាកិច្ចប្រជុំបច្ចេកទេសលើកទី៣១ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ អ្នកជំនាញការនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ អមដោយមន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញទៅពិនិត្យផ្ទាល់នៅការដ្ឋានកសាងផ្លូវឡើងភ្នំគូលែនដែលមានប្រវែង៣២គីឡូម៉ែត្រ។​
ជាការកត់សំគាល់ អ្នកជំនាញការបានធ្វើការពិនិត្យអំពីលទ្ធផលដែលអនុវត្តនាពេលកន្លងមក និងផ្តល់យោបល់បច្ចេកទេសបន្ថែមអំពីដំណោះស្រាយផ្សេងៗដែលកើតមានដើម្បីកាត់បន្ថយនូវការប៉ះពាល់ដល់តម្លៃនិងទេសភាពវប្បធម៌នៃភ្នំគូលែនដែលជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់នាសម័យបុរាណនិងបច្ចុប្បន្ន។

សូមបញ្ជាក់ថា អ្នកជំនាញការនឹងត្រូវធ្វើរបាយការណ៍ជូនអង្គប្រជុំបច្ចេកទេសគណៈកម្មាធិការអាយស៊ីស៊ី-អង្គរលើកទី៣២នៅថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០១៩ នូវរាល់ការចុះត្រួតពិនិត្យរបស់ខ្លួននៅគ្រប់ការដ្ឋានអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព​នៅរមណីយដ្ឋានអង្គរ៕

ប្រភព គេហទំព័រអាជ្ញាធរជាតិអប្សរា

សហគន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ចិន មានគំរោងវិនិយោគវិស័យគ្រឿងយន្តកសិកម្មវៃឆ្លាតនៅកម្ពុជា

តាមហ្វេសប៊ុកក្រសួងកសិកម្មខ្មែរ បានឲ្យដឹងថា លោក Chunxin Zhan នាយកក្រុមហ៊ុនវិទ្យសាស្រ្ត ឧស្សាហកម្មធន់ធ្ងន់ និងបច្ចេកវិទ្យា Zoomlion ប្រទេសចិន បានជួបរដ្ឋមន្រ្តីកសិកម្មខ្មែរ ដើម្បីពិភាក្សាការ​ងារ​ជម្រុញការស្រាវជ្រាវ ការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាកសិកម្មវៃឆ្លាតនៅកម្ពុជា នាថ្ងៃទី​១៨ …