Home / ព័ត៌មាន / រុក្ខជាតិ៤មុខ ផ្សំចូលគ្នា ព្យាបាលជំងឺ គីស និងមហារីក ដ៏ស័ក្តិសិទ្ធិ

រុក្ខជាតិ៤មុខ ផ្សំចូលគ្នា ព្យាបាលជំងឺ គីស និងមហារីក ដ៏ស័ក្តិសិទ្ធិ

១-ដំណើររឿង

មុននឹងនិយាយដល់ ធាតុផ្សំ របៀបធ្វើ និងរបៀបប្រើថ្នាំខ្មែរបុរាណនេះ សហគមន៍សម្បូរសប្បាយ សូម​រៀប​រាប់ដំណើរ​រឿងជាមុនសិនដែលមានខ្លឹមសារដូចតទៅ។ ពីរនាក់ប្តីប្រពន្ធប្រកបមុខរបរលក់លតឆា និង​មីឆា​នៅម្តុំសាលាបឋមសិក្សាច្បារអំពៅ បានឲ្យដឹងថា៖

(សម្ដីប្តី) មានស្ត្រីំម្នាក់ជាអ្នកជិតដិតនឹងគ្រួសាររបស់ខ្ញុំ រស់នៅខេត្តត្បូងឃ្មុំ រួចនៅពេលស្រ្តីនោះមកភ្នំពេញ​ម្តង​ៗ​ដើម្បីឲ្យគ្រូពេទ្យព្យាបាលជំងឺគីសនៅដោះដោយបាញ់កាំរស្មី គឺស្ត្រី​នោះ​តែង​តែស្នាក់នៅផ្ទះរបស់​ខ្ញុំ ហើយប្រពន្ធរបស់​ខ្ញុំ​តែងតែ​ជូនគាត់ទៅពេទ្យ។ ក្រោយពេលព្យាបាលដោយបាញ់កាំរស្មី និងលេបថ្នាំជាច្រើនថ្ងៃមក សក់របស់អ្នក​ជំងឺជ្រុះ​អស់​យ៉ាងច្រើន និងស្រកទំងន់, ខ្ញុំក៏បានប្រាប់ថា «ឯងទៅរកថ្នាំបុរាណផឹកវិញទៅ ហើយបើព្យាយាមបាញ់កាំរស្មីជាលើកទី២ សក់ហ្នឹងជ្រុះអស់ហើយ ៗជីវិតក៏មិនធានាដែរ…»។

(សម្ដីប្រពន្ធ) អ្នកជំងឺបានបង្ហញហ្វីលថតគីស ខ្ញុំបានយកដៃទៅស្ទាបដោះរបស់គាត់ គឺប៉ះដុំគីសចំនួន៣​គ្រាប់​ប៉ិនៗមេដៃ។

(សម្ដីប្តី) ថ្ងៃមួយអ្នកជំងឺមកស្នាក់នៅផ្ទះរបស់ខ្ញុំទៀត រួចបានដេកយល់សប្តិថា «មានគេប្រាប់ខ្ញុំថា ឲ្យខ្ញុំទៅស្រុកវិញ ហើយរកថ្នាំខ្មែរផឹកទៅ វានឹងជាសះស្បើយហើយ (បុរសលក់លតឆា មីឆា និយាយតាមសម្ដីអ្នកជំងឺ)»។

(សម្ដីប្រពន្ធ) តាមពិតថ្នាំនេះ អ្នកស្រុកត្បូងឃ្មុំបានប្រើពីមុនមកហើយ ចំណែកអ្នកជំងឺមានគីសដោះក៏ផឹកថ្នាំនេះតាមអ្នកស្រុកប្រាប់ដែរ។ អ្នកជំងឺបានជាពីជំងឺគីសនេះរយៈពេលជាងមួយឆ្នាំហើយ គាត់មានសាច់ឈាម​ធាត់​ស្រស់ថ្នា សក់ដុះឡើងវិញជាធម្មតា រីឯដុំគីសខ្ញុំស្ទាបមិនមានប៉ះវាទៀតទេ គឺជាអស់ហើយ។

(សម្ដីប្តី) មានបុរសម្នាក់នៅខេត្តត្បូងឃ្មុំដែរ កើតជំងឺមហារីកធ្មេញ បានទៅព្យាបាលដល់ប្រទេសវៀតណាម។ ពេទ្យវៀតណាមបានឲ្យថ្នាំមកលេបជាធម្មតា ប៉ុន្តែពេទ្យបានប្រាប់ថា ជំងឺនេះមិនអាចព្យាបាលឲ្យជាបានឡើយ ព្រោះវាបានក្លាយទៅជាមហា​រីក​ហើយ។ បុរស​នោះអស់សង្ឃឹមក៏ផឹកថ្នាំខ្មែរបុរាណនេះ គឺជាសះស្បើយដាច់តែម្តង។

២-ធាតុផ្សំ

  • ស្លឹកទៀបបាយ
  • សាវម៉ាវព្រៃ (ស្លឹក វល្លិ ផ្លែ)
  • ត្រួយត្របែក
  • ទឹកដូង (ដូងមិនខ្ចីមិនចាស់ គឺល្មម)។

៣-របៀបធ្វើ

  • យកស្លឹកទៀបបាយ សាវម៉ាវព្រៃ និងត្រួយត្របែក បុកឲ្យទក់ចេញទឹកតិចៗ
  • រួចយកធាតុផ្សំទាំង៣មុខនេះទៅដាក់​ចូល​ក្នុង​ទឹកដូង ហើយកូរវាឲ្យចេញជាតិទៅក្នុងទឹកដូង
  • ច្រោះយកតែទឹក។

៤-របៀបប្រើ

យកល្បាយទឹកថ្នាំនេះផឹកក្នុង១ថ្ងៃ៣ដង (ព្រឹក ថ្ងៃត្រង់ ល្ងាច), ម្តង១កែវ។

សូមបញ្ជាក់ថា  សហគមន៍សម្បូរសប្បាយ ពិបាកទាក់ទងផ្ទាល់ទៅអតីអ្នកឈឺនោះ ដោយសារគាត់មិនប្រើទូរស័ព្ទ​។ ចំណែកគ្រួសារលក់លតឆា មីឆា បានសន្យាថា នៅពេលណាអ្នកធ្លាប់ឈឺនោះមកភ្នំពេញ ហើយស្នាក់​នៅផ្ទះរបស់គាត់ ពួកគាត់នឹងផ្តល់ដំណឹងដើម្បីឲ្យភ្នាក់ងារសហគមន៍សម្បូរសប្បាយ ទៅជួបផ្ទាល់៕

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បាឋកថាអំពី សមុច្ច័យពុម្ពចម្លាក់និងប្រាសាទខ្មែរដែលបានតាំងនៅសារមន្ទីរសិល្បៈអាស៊ី Guimet (មណ្ឌលសម្រាប់ការងារអភិរក្សបេតិកភណ្ឌទៅអនាគត)

លោកសាស្ត្រាចារ្យ Pierre BAPTISTE អ្នកជំនាញអភិរក្សវត្ថុសិល្បៈនៃសារមន្ទីរសិល្បៈអាស៊ី Guimet ប្រទេសបារាំង បានធ្វើបាឋ​កថាចែករំលែកចំណេះដឹងដល់មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាស្តីអំពី «សមុច្ច័យពុម្ពចម្លាក់និងប្រាសាទខ្មែរដែលបានតាំងនៅសារមន្ទីរសិល្បៈអាស៊ី Guimet ៖ មណ្ឌលសម្រាប់ការងារអភិរក្សបេតិកភណ្ឌទៅអនាគត» នៅមជ្ឃមណ្ឌលបណ្តុះបណ្តាលអង្គរ រយៈពេល១ថ្ងៃពេញ នាថ្ងៃទី១៤ ខែមិថុនា …