Home / ទេសចរណ៍ / កសិ-ទេសចរណ៍ / តំបន់ស្រយង់ ស្ថិតក្នុងខេត្តព្រះវិហារ មានសក្តានុពលខ្ពស់ផ្នែកកសិ-ទេសចរណ៍

តំបន់ស្រយង់ ស្ថិតក្នុងខេត្តព្រះវិហារ មានសក្តានុពលខ្ពស់ផ្នែកកសិ-ទេសចរណ៍

ទឹកដីឃុំស្រយង់ ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ នេះ គឺជាតំបន់ដែលមានសក្តានុពលខ្ពស់ផ្នែកកសិ-ទេសចរណ៍ ពីព្រោះដីនៅតំបន់នេះមានជីជាតិល្អ ដែលសមប្រកបទៅនឹងដំណាំគ្រប់ប្រភេទ មិនថាតែឈើហូបផ្លែទេ សូម្បីដំណាំបន្លែចម្រុះក៏សាក​សមនៅក្នុងតំបន់នេះដែរ ពីព្រោះអាកាសធាតុនៅតំបន់នេះមានភាពល្អប្រសើរគឺ ក្តៅ សើម ដែលអាចផ្តល់ភាពល្អប្រសើរទាំងមនុស្ស និងប្រភេទដំណាំជីវចម្រុះផងដែរ។ រីឯបរិយាកាសនៅក្នុងតំបន់នេះទៀតសោតក៏ល្អក្រកបដោយភាពស្រស់បំព្រងនៃធម្មជាតិ ដែលជាទីពេញចិត្តពិចពិលរមិលមើលនៃមនុស្សទាំងឡាយចូលចិត្តបែបធម្មជាតិ។ ព្រមជា​មួយគ្នានេះបរិយាកាសនៅតំបន់នេះក៏មិនទាន់មានការបំពុលណាមួយពីខ្យល់កខ្វក់នៅឡើយដែរ។

មិនត្រឹមតែជាសក្កានុពលខ្ពស់ផ្នែកកសិ-ទេសចរណ៍ប៉ុណ្ណោះទេ តំបន់នេះក៏ជាអតីតរាជធានីបុរាណ ដែលមានឈ្មោះថា «លិង្គបុរី» ដែលបច្ចប្បន្នមានឈ្មោះជាផ្លូវការថា «កោះកែរ» ដែលមានកំណត់នៅក្នុងព្រះរាជក្រឹត្យ។ បើតាមឯកសារនានាដែលបានចុះផ្សាយ គឺប្រាសាទកោះកែរ ប្រមូលម្តុំទៅដោយប្រជុំប្រសាទជាច្រើនរហូតដល់ទៅ ៩៨ប្រាសាទឯណោះ។ ប្រាសាទទាំងនេះ ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។

ដោយហេតុនេះហើយ បច្ចុប្បន្នរមណីយដ្ឋានកោះកែរ ត្រូវបានកំណត់ជារមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រដែលត្រូវការពារតាមព្រះរាជ​​ក្រឹត្យលេខ នស/រកត/០៥០៤/០៧០ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៤ ព្រមជាមួយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/​៤១៦ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ស្តីពីការប្រគល់រមណីដ្ឋានកោះកែរ ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធម៌ជាតិព្រះ​វិហារ។

ប្រាសាទកោះកែរស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទ​នេះមានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ចំណែកឯចម្ងាយពីរាជធានីភ្នំពេញមានរយៈចម្ងាយ ៤៦០គីឡូម៉ែត្រ។

ដូច្នេះបើផ្សាភ្ជាប់គ្នារវាងតំបន់រមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រ ជាមួយកសិ-ទេសចរណ៍ នោះនឹងធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមានការចាប់អារម្មណ៍ច្រើន នឹងធ្វើដំណើរកម្សាន្តទៅតំបន់នោះ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់នេះ អាចមានជីវភាពល្អប្រសើរពីភោគផលដំណាំប្រចាំថ្ងៃរបស់ពួកគាត់ ហើយនឹងធ្វើឱ្យតំបន់ឃុំស្រយង់ទាំងមូលក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍស្រស់ត្រកាលនៃធម្មជាតិដែលគ្មានសារធាតុគីមីពុល៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅប្លាស្ទិក (កសិករ មាស អូន)

អ្នកមីង មាស អូន ជាកសិកររស់នៅភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមត្រីក្នុងរណ្តៅប្លាស្ទិក ដែលគាត់បានទទួលការបណ្តុះបណ្តាលពីអង្គការសេដាក។ ក្រោយពីចិញ្ចឹមបានរយៈពេល៣ខែ ត្រីរបស់គាត់មានទំងន់៣ខាំក្នុងមួយក្បាល ដែលអាចចាប់លក់ និងធ្វើម្ហូបបានជាបណ្តើរៗ។ ចំពោះបទពិសោធន៍មានបង្ហាញជូនដូចខាងក្រោម៖