Home / ការកែច្នៃកសិផល / ការកែច្នៃឆៃថាវធ្វើជ្រក់ទាំងដើម

ការកែច្នៃឆៃថាវធ្វើជ្រក់ទាំងដើម

លោកយាយ មាស ណុន រស់នៅភូមិតារាប ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ គាត់មាន​បទពិសោធន៍ធ្វើជ្រក់ឆៃថាវទាំងដើមដែលមានរស់ជាតិឆ្ងាញ់ មកបង្ហាញជូនដូចខាងក្រោម។

១. ធាតុផ្សំ

  • ឆៃថាវទាំងដើមនិងមើម ១០ គីឡូក្រាម
  • អំបិល ១ គីឡូក្រាម
  • ម្ទេស ១ ខាំ ទៅ ២ ខាំ
  • ស្ករស ១ គីឡូក្រាម
  • ខ្ទឹមស ២ ខាំ។

២. របៀបធ្វើ

  • លាងសម្អាតមើមឆៃថាវឲ្យបានស្អាត ​រួចកាត់​វាជាជំរៀកតូចៗល្មម រក្សាទុកឲ្យ​ស្រស់​ទឹក
  • យកធាងទាំងអស់មកលាងទឹក​សម្អាត​ឲ្យ​បានស្អាត និងទុកឲ្យស្រស់ទឹក
  • យកមើមឆៃថាវចិតជាចំណិតៗ រួចយកមកច្របាច់ជា​មួយ​អំបិលឲ្យសព្វនិងផ្អាប់វាទុកមួយយប់
  • ស្រង់ឆៃថាវពូតយកទឹកចេញឲ្យស្អាត។

៣. ការលាយរសជាតិបន្ថែម   

យកខ្ទឹមស ម្ទេស បុកបញ្ចូលគ្នារួចចាក់លាយជាមួយឆៃថាវ និងយកស្ករទៅចាក់ចូលគ្នាច្របល់​ឲ្យសព្វ ភ្លក្សរសជាតិតាមតម្រូវការ គឺជាការស្រេច៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ប្រវែងបង្គោល ជំរៅរណ្តៅ និងគំលាតបង្គោល (ជន្លង់) មួយទៅមួយ សម្រាប់ដាំដំណាំស្រកានាគ

មានបងប្អូនមួយចំនួនដែលមានបំណងដាំដំណាំស្រកានាគ ប៉ុន្តែមិនទាន់យល់ច្បាស់ ឬដឹងអស់អំពីការដាំដំណាំនេះ ក្នុងនោះក៏មានចំងល់រឿងប្រវែងបង្គោល ជំរៅរណ្តៅ និងគំលាតបង្គោល (ជន្លង់) សម្រាប់ដាំផងដែរ។ ខាងក្រោមនេះ គឺជាការពន្យល់និងបង្ហាញរូបភាព ដែលដកស្រង់ចេញពីបទពិសោធន៍របស់កសិករខ្មែរ និងបរទេស។