Home / ព័ត៌មាន / ជប៉ុន កែច្បាប់ដើម្បីស្រូបយក ពលករជំនាញ ពីប្រទេសក្រៅ

ជប៉ុន កែច្បាប់ដើម្បីស្រូបយក ពលករជំនាញ ពីប្រទេសក្រៅ

តាមរយៈសេចក្តីសម្រេចរបស់គណៈរដ្ឋមន្រ្តីនៃប្រទេសជប៉ុន ផ្អែកតាមច្បាប់ស្តីពីការគ្រប់គ្រងអន្តោប្រវេសន៍ដែលត្រូវបានធ្វើ    វិសោធនកម្ម រដ្ឋាភិបាលជប៉ុន បានសម្រេចដាក់ចេញនូវគោលនយោបាយមូលដ្ឋាន និងគោលនយោបាយប្រតិបត្តិការក្នុងវិស័យ​​ជាក់​លាក់ទាក់ទងនឹងលក្ខណសម្បត្តិស្នាក់នៅថ្មីក្នុងឋានៈជា “ពលករជំនាញ” ក្នុងខែមេសា ឆ្នាំ២០១៩ ដែលនេះជាគោលនយោបាយរួមមួយសម្រាប់ជនបរទេសទូទៅ។ រដ្ឋាភិបាលជប៉ុន ក៏បានសម្រេចលើវិធានការណ៍គ្រប់ជ្រុងជ្រោយផងដែរសម្រាប់ការទទួលយកនិងការរួមរស់ជាមួយជនបរទេសស្នាក់នៅក្នុងប្រទេសជប៉ុន។

រដ្ឋាភិបាលជប៉ុន បានផ្តួចផ្តើមគំនិតរៀបចំកែលម្អឲ្យកាន់តែប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដូចជា ការផ្តល់សេវាពហុភាសាដោយស្ថាប័នសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជីវភាពប្រចាំថ្ងៃ ដើម្បីទទួលជនបរទេសដែលមានចំនួនកើនឡើងយ៉ាងឆាប់រហ័ស ដែលមករស់នៅក្នុងឋានៈជា “ជនស្នាក់អាស្រ័យ” ក្នុងប្រទេសជប៉ុន។

ប្រភព ហ្វេសប៊ុកស្ថានទូតជប៉ុន

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។