Home / ព័ត៌មាន / មន្ត្រី-បុគ្គលិកជំនាញនៃអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិព្រះវិហារ ធ្វើការផ្លាស់ប្តូរបទពិសោធន៍ការងារទៅវិញទៅមក

មន្ត្រី-បុគ្គលិកជំនាញនៃអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិព្រះវិហារ ធ្វើការផ្លាស់ប្តូរបទពិសោធន៍ការងារទៅវិញទៅមក

មន្ត្រី-បុគ្គលិកចំនួន៤៧រូប មកពីអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិព្រះវិហារ បានផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការអភិរក្ស គ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានបេតិកភណ្ឌពិភព លោកតាមរយៈកម្មវិធីបណ្តុះបណ្តាល Technical Exchange NAPAV/APSARA ក្រោមកិច្ចសហការរបស់ស្ថានទូតអាមេរិក ដឹកនាំដោយអ្នកស្រីសាស្រ្តាចារ្យ Barbara J. Anello-Adnani ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។


អ្នកស្រីសាស្រ្តាចារ្យ Barbara J. Anello-Adnani ឱ្យដឹងថា ការបង្កើតវគ្គបណ្តុះបណ្តាលនេះ សម្រាប់ឱ្យមន្រ្តី-បុគ្គលិកជំនាញគ្រប់គ្រងបេតិកភណ្ឌពិភពលោកតំបន់អង្គរនិងប្រាសាទព្រះវិហារ ផ្តល់បទពិសោធន៍ការងារទៅវិញទៅមក លើផ្នែកគ្រប់គ្រងបេតិកភណ្ឌ ប្រវត្តិសិល្បៈ ការចងក្រងឯកសា ការថតរូប ការស្រាវជ្រាវ សិក្សាភាសាអង់គ្លេស និងមានទំនាក់ទំនងរវាងអ្នកធ្វើការពាក់ព័ន្ធផ្នែកវប្បធម៌នៅកម្ពុជា និងនៅអាស៊ាន កាន់តែជិតស្និទ្ធ ហើយទូលំទូលាយជាងមុន។ សម្រាប់នាពេលអនាគត កម្មវិធីនេះនឹងសិក្សាស្វែងយល់នៅក្រៅតំបន់អង្គរ ហើយក៏ស្វាគមន៍ដល់ស្ថាប័នដែលពាក់ព័ន្ធមកចែករំលែកជាមួយគ្នា។

គួរញ្ជាក់ដែរថា កាលពីខែមករា កន្លងទៅ មន្រ្តី-បុគ្គលិកនៃអាជ្ញាធរជាតិអប្សរាបានទៅចុះទស្សនកិច្ចសិក្សានៅតំបន់ប្រាសាទព្រះវិហារ ដែលទទួលបានការចែករំលែកបទពិសោធន៍ល្អៗពីមន្រ្តី-បុគ្គលិកនៃអាជ្ញាធរព្រះវិហារដូចគ្នានឹងពេលនេះដែរ៕

ប្រភព គេហទំព័រអាជ្ញាធរជាតិអប្សរា

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។