Home / ព័ត៌មាន / អ្នកជំនាញ ចុះពិនិត្យការដ្ឋាននៃគម្រោងអភិរក្ស និងអភិវឌ្ឍន៍ដោយយចីរភាពនៃរមណីយដ្ឋានអង្គរមុនកិច្ចប្រជុំ

អ្នកជំនាញ ចុះពិនិត្យការដ្ឋាននៃគម្រោងអភិរក្ស និងអភិវឌ្ឍន៍ដោយយចីរភាពនៃរមណីយដ្ឋានអង្គរមុនកិច្ចប្រជុំ

គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣២ នៅថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០១៩។ ជាទៀងទាត់ និងជាផ្នែកមួយនៃកិច្ចប្រជុំ អ្នកជំនាញការអាដហុកតែងចុះពិនិត្យនៅតាមការដ្ឋាននានាក្នុងតំបន់អង្គរ ដើម្បីតាមដានការអនុវត្តនូវរាល់អនុសាសន៍ដែលបានផ្តល់ជូនក្នុងកិច្ចប្រជុំមុនៗសម្រាប់រាល់គម្រោង ថាតើបានអនុវត្តត្រឹមត្រូវហើយឬនៅ? និងពិភាក្សានូវបញ្ហាប្រឈមនានាមកដោះស្រាយក្នុងកិច្ចប្រជុំ។

ជាក់ស្តែងនៅព្រឹកថ្ងៃអាទិត្យ ១៥រោជ ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ អ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល ការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាស៊ីស៊ី-អង្គរ លោកសាស្រ្តាចារ្យ Mounir Bouchenaki អមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានប្រាសាទភ្នំបាខែង និងការដ្ឋានមួយចំនួនផ្សេងទៀតក្នុងរមណីយដ្ឋានអង្គរ៕

ប្រភព អាជ្ញាធរជាតិអប្សរា

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។