Home / ព័ត៌មាន / លោក SATO Chikara «ធនធានមនុស្សត្រូវពង្រឹង ឯកសារត្រូវធ្វើបច្ចុប្បន្នភាព ដើម្បីគាំទ្រសហគមន៍កសិករកម្ពុជាក្នុងពេលអនាគត»

លោក SATO Chikara «ធនធានមនុស្សត្រូវពង្រឹង ឯកសារត្រូវធ្វើបច្ចុប្បន្នភាព ដើម្បីគាំទ្រសហគមន៍កសិករកម្ពុជាក្នុងពេលអនាគត»

លោក SATO Chikara ប្រធានទីប្រឹក្សាគម្រោងបង្កើតសហគមន៍កសិកម្មគំរូ ដែលតម្រង់ទិសដៅទៅលើការធ្វើជំនួញ បានមកបំពេញការងារក្នុងប្រទេសកម្ពុជាកាលពី ខែឧសភា ឆ្នាំ២០១៧ ក្នុងគោលបំណងបង្កើនការគាំទ្រលើដំណើរការគ្រប់គ្រងរបស់ សហគមន៏កសិកម្មចំនួន១៨០ ដែលត្រូវបានបង្កើតឡើងដោយគម្រោងដែលមានរយៈពេល៥ឆ្នាំ ក្នុងខេត្តគោលដៅចំនួន៤ មាន ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ និងស្វាយរៀង។

សហគមន៍កសិកម្មចំនួន១០ ត្រូវបានជ្រើសរើសធ្វើជាសហគមន៍កសិកម្មគំរូសាកល្បង ដើម្បីអនុវត្តន៍ផែនការជំនួញរបស់ពួក​គេដែលត្រូវបានគាំទ្រដោយគម្រោងមួយនេះ ហើយសហគមន៍កសិកម្មគំរូសាកល្បងមួយចំនួនក៏ទទួលបាន ពានរង្វាន់ពីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។ ជាលទ្ធផល ការអនុវត្តគម្រោងនេះ គឺបានចូលរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ជីវភាពនិងចំណូលរបស់កសិករក្នុងប្រទេសកម្ពុជា។


លោកគិតថា សហគមន៍កសិកម្មស្តង់ដារ ដែលត្រូវបានបង្កើតឡើងដោយគម្រោង គួរត្រូវបានពង្រីកទូទាំងប្រទេស សម្រាប់ការអភិវឌ្ឍផ្នែកម៉ាក្រូសេដ្ឋកិច្ចនិងសង្គមក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ធនធានមនុស្សក្នុងវិស័យនេះចាំបាច់ត្រូវពង្រឹងបន្ថែម ហើយសៀវភៅគោលការណ៍ណែនាំផ្សេងៗដែលបានរៀបចំដោយគម្រោង គួរត្រូវបានធ្វើបច្ចុប្បន្នភាពសម្រាប់ជួយគំាទ្រដល់សហគមន៍កសិកម្មផ្សេងទៀតក្នុងប្រទេសកម្ពុជានាពេលអនាគត។
លោក SATO Chikara ជំនាញការរបស់ JICA ក្នុងប្រទេសកម្ពុជា បានបង្កើតទំនាក់ទំនងនិងបណ្តាញការងារយ៉ាងល្អជាមួយមន្ត្រី សមាជិកសហគមន៍កសិកម្ម និងកសិករកម្ពុជា៕

ប្រភព ហ្វេសប៊ុកស្ថានទូតជប៉ុន

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។