Home / ព័ត៌មាន / រយៈពេល៥ខែដើមឆ្នាំ២០១៩ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតការជួសជុលផ្ទះរបស់ប្រជាពលរដ្ឋបានជាង ៦០០ករណី

រយៈពេល៥ខែដើមឆ្នាំ២០១៩ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតការជួសជុលផ្ទះរបស់ប្រជាពលរដ្ឋបានជាង ៦០០ករណី

យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានសហគមន៍អាជ្ញាធរជាតិអប្សរា គឺរយៈពេល៥ខែដើមឆ្នាំ២០១៩នេះ ក្រុមការងារ​សហគមន៍របស់អាជ្ញាធរជាតិអប្សរាបានចុះផ្តល់ការអនុញ្ញាតជួសជុល កែលម្អផ្ទះរបស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរបានចំនួន ៦៣៨ករណី។ ការអនុញ្ញាតនេះបានផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង ចំនួន១៣៩ករណី ស្រុកអង្គរធំចំនួន​៥៦ករណី ស្រុកពួកចំនួន ១១១ករណី ស្រុកបន្ទាយស្រីបានចំនួន ១១៥ករណី និងក្រុងសៀមរាបចំនួន ២១៧ករណី។


ប្រធានលេខាធិការដ្ឋានសហគមន៍លោក អឿន សំអុន បានឱ្យដឹងថា ក្នុងរយៈពេល៥ខែដំបូងនេះ ប្រជាពលរដ្ឋបានដាក់ពាក្យស្នើសុំជួសជុលកែលម្អផ្ទះមកអាជ្ញាធរជាតិអប្សរាចំនួន ៩៨៧ករណី ក្នុងនោះក្រុមការងារបានផ្តល់ការអនុញ្ញាតតាមសំណូមពរចំនួន ៦៣៨ករណី។ ការអនុញ្ញាតនេះគឺផ្អែកទៅលើគោលការណ៍គ្រប់គ្រងលំនៅដ្ឋានស្របតាមលក្ខខណ្ឌនៃកិច្ចអភិរក្សតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក។ ចំពោះការងារនេះ ប្រធានលេខាធិការដ្ឋានសហគមន៍ បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានដែលតែងតែសហការចូលរួម សម្រួលដល់ការងារនេះទទួលបានលទ្ធផលជាទីមោទនៈ។

ក្នុងករណីប្រជាពលរដ្ឋមានតម្រូវការកែលម្អគេហដ្ឋានរបស់ខ្លួន សូមទំនាក់ទំនងជាមួយភូមិ ឃុំ-សង្កាត់ ដើម្បីដាក់ពាក្យស្នើសុំជួសជុលកែលម្អផ្ទះរបស់ខ្លួនមកលេខាធិការសហគមន៍អាជ្ញាធរជាតិអប្សរា៕

ប្រភព គេហំព័រអាជ្ញាធរជាតិអប្បរា

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។