Home / ព័ត៌មាន / កសិករឃុំស្រយង់ មានឱកាសដាំម្រុំនាំចេញទៅកាន់ទីផ្សារអឺរ៉ុប

កសិករឃុំស្រយង់ មានឱកាសដាំម្រុំនាំចេញទៅកាន់ទីផ្សារអឺរ៉ុប

កសិករនៅក្នុងឃុំស្រយង់ ដែលស្ថិតនៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ មានឱកាសដាំម្រុំសម្រាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប ដើម្បីផលិតជាឱសថព្យាបាលជំងឺផ្សេងៗជាច្រើនប្រភេទ តាមរយៈក្រុមហ៊ុនមួយឈ្មោះថា បាកា-វីឡា (Baca-Villa) បច្ចុប្បន្បន្នក្រុមហ៊ុននេះ មានមូលដ្ឋានស្ថិតនៅខេត្តសៀមរាបនៃប្រទេសកម្ពុជា។

បើតាមការឱ្យដឹងពីបុគ្គលិករបស់ក្រុមហ៊ុនដែលប្រចាំការទទួលខុសត្រូវនៅក្នុងឃុំស្រយង់ គឺ លោក យន់ យីន បានឱ្យដឹងថា បច្ចុប្បន្នមានកសិករចំនួន១១គ្រួសារហើយដែលកំពុងដាំម្រុំនៅក្នុងឃុំនេះផ្ទាល់ ដែលពួកគេដាំជាលក្ខណៈឯកជន និងនៅលើផ្ទៃដីចំនួន២៤ហិចតាកន្លះ។ បុគ្គលិករូបនេះបន្តថា ទៅថ្ងៃខាងមុខក្រុមហ៊ុនគ្រោងបង្កើនចំនួនគ្រួសារអ្នកដាំម្រុំឱ្យបានរហូតដល់ទៅ៥០គ្រួសារ។ លោកបន្ថែមថា ក្រុមហ៊ុនបានកំណត់ចំនួនគ្រួសារនៃអ្នកដាំម្រុំក៏ពិតមែន ប៉ុន្តែមិនបានកំណត់ចំនួននៃផ្ទៃដីដែលត្រូវដាំនោះឡើយ។

សូមបញ្ជាក់ថា ម្រុំដែលក្រុមហ៊ុនបាកា-វីឡា ត្រូវទទួលទិញពីកសិករ និងត្រូវនាំចេញទៅកាន់ទីផ្សារអឺរ៉ុបនោះ  គឺត្រូវកំណត់ឱ្យដាំទៅតាមគោលការណ៍សរីរាង្គ។ ជាមួយគ្នានេះគឺឱ្យប្រើប្រាស់តែជី និងថ្នាំពុលដែលកសិករផលិតដោយខ្លួនឯងចេញពីរុក្ខជាតិ និងវត្ថុធាតុដើមផ្សេងៗទៀតដែលទាញចេញពីធម្មជាតិប៉ុណ្ណោះ។

ម្រុំ គឺជារុក្ខជាតិដែលត្រូវបានគេទទួលស្គាល់តម្លៃរបស់វាជាយូរលង់ណាស់មកហើយ ដោយសារតែវាមានអត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងខ្លាំង។ ជាច្រើនឆ្នាំមកហើយ ដែលអ្នកវិទ្យាសាស្ដ្របានស្រាវជ្រាវរកឃើញពីពហុប្រយោជន៍នៃស្លឹកម្រុំគឺ៖

  • សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម
  • ពង្រឹងសុខភាពពោះវៀន
  • ផ្ទុកទៅដោយសារធាតុចិញ្ចឹមដល់រាងកាយ
  • អាចកាត់បន្ថយការរលាក
  • ជួយដល់ការរំលាយអាហារ
  • និងអាចបន្ថយជាតិកូឡេស្តេរ៉ុល៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បាឋកថាអំពី សមុច្ច័យពុម្ពចម្លាក់និងប្រាសាទខ្មែរដែលបានតាំងនៅសារមន្ទីរសិល្បៈអាស៊ី Guimet (មណ្ឌលសម្រាប់ការងារអភិរក្សបេតិកភណ្ឌទៅអនាគត)

លោកសាស្ត្រាចារ្យ Pierre BAPTISTE អ្នកជំនាញអភិរក្សវត្ថុសិល្បៈនៃសារមន្ទីរសិល្បៈអាស៊ី Guimet ប្រទេសបារាំង បានធ្វើបាឋ​កថាចែករំលែកចំណេះដឹងដល់មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាស្តីអំពី «សមុច្ច័យពុម្ពចម្លាក់និងប្រាសាទខ្មែរដែលបានតាំងនៅសារមន្ទីរសិល្បៈអាស៊ី Guimet ៖ មណ្ឌលសម្រាប់ការងារអភិរក្សបេតិកភណ្ឌទៅអនាគត» នៅមជ្ឃមណ្ឌលបណ្តុះបណ្តាលអង្គរ រយៈពេល១ថ្ងៃពេញ នាថ្ងៃទី១៤ ខែមិថុនា …