Home / ព័ត៌មាន / ពីបង្គោលទ្រើងដំឡូង ក្លាយជាដើមឈើ១ដើមមានតម្លៃ ៨០០ដុល្លារ

ពីបង្គោលទ្រើងដំឡូង ក្លាយជាដើមឈើ១ដើមមានតម្លៃ ៨០០ដុល្លារ

ពាក្យចាស់លោកពោលថា «រពឹសដៃ ផ្ទៃឆ្អែត» នេះជាពាក្យដាស់តឿនដល់មនុស្សគ្រប់រូបមិនត្រូវនៅស្ងៀមនោះទេ។ អ្នកស្រី តុញ រ៉ាន់ រស់នៅក្នុងភូមិព្រៃវែង ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត បានឱ្យដឹងថា កាលអំឡុងឆ្នាំ១៩៩៥ គាត់បានដាំដំឡូងដៃខ្លានៅក្បែរផ្ទះ ក៏បានយកមែកឈើមកធ្វើជាបង្គោលទ្រើង ក្នុងនោះក៏មានមែកធ្នង់មួយមែកផងដែរ។ លុះចំណេរកាលក្រោយ​មក​មែកធ្នង់ដែលគាត់ដោតជាបង្គោលទ្រើងដំឡូងដៃខ្លានោះបានចាប់ឫសដុះចេញស្លឹក និងរីកធំខ្ពស់ដូចដើមឈើធំៗដទៃទៀត ដែរ។

អ្វីដែលមិននឹកស្មាននោះ ឈើមួយដើមនេះ រយៈពេល២៥ឆ្នាំក្រោយមក ត្រូវបានគេសូមទិញគាត់ក្នុងតម្លៃ ៨០០ដុល្លារ ប៉ុន្តែគាត់មិនលក់ទេក៏ព្រោះតែស្រឡាញ់វា និងចង់រក្សាវាទុកបន្តទៅទៀត។ នេះជាការបញ្ជាក់ប្រាប់របស់អ្នកស្រី តុញ រ៉ាន់ មកកាន់ក្រុមការងារសម្បូរសប្បាយ៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។