Home / ព័ត៌មាន / ថ្ងៃស្អែក (២៩ ឧសភា) ជាថ្ងៃចុងក្រោយក្នុងការទទួលពាក្យអាហារូបករណ៍ (MEXT) រដ្ឋាភិបាលជប៉ុន២០២០

ថ្ងៃស្អែក (២៩ ឧសភា) ជាថ្ងៃចុងក្រោយក្នុងការទទួលពាក្យអាហារូបករណ៍ (MEXT) រដ្ឋាភិបាលជប៉ុន២០២០

សូមប្អូនៗប្រញាប់ដាក់ពាក្យអាហារូបករណ៍ MEXT ជាមួយឯកសារចាំបាច់ផ្សេងៗបានរៀបចំរួច។​ ស្ថានទូតជប៉ុននឹងបញ្ឈប់ការទទួលពាក្យអាហារូបករណ៍នៅក្នុងថ្ងៃស្អែកនេះ (ថ្ងៃ២៩ ខែឧសភា ឆ្នាំ២០១៩) នាម៉ោង៤រសៀល។
ចំពោះការដាក់ពាក្យស្នើសុំ សូមទៅការិយាល័យអាហារូបករណ៍នៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានអាសយដ្ឋាន អគារ​លេខ២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ (នៅខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល៥០ម៉ែត្រ)។
ចំណាំ៖ ស្ថានទូតជប៉ុន មិនទទួលពាក្យសុំដោយផ្ទាល់ ឬតាមម៉ែលអេឡិចត្រូនិចនោះទេ។ សូមស្វែងរកពាក្យ និងដាក់ពាក្យនៅការិយាល័យអាហារូបករណ៍ដូចបានជម្រាបជូនខាងលើ។
សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងទីប្រឹក្សាអាហារូបករណ៍នៃស្ថានទូតជប៉ុន តាមរយៈលេខទូរស័ព្ទ ០២៣ ២១៧ ១៦១ ឬតាមអ៊ីម៉ែល៖ scholarship.jpn@pp.mofa.go.jp នៅម៉ោងធ្វើការចាប់ពីម៉ោង ៨:០០-១១:៤៥។

ប្រភព ហ្វេសប៊ុកស្ថានទូតជប៉ុន

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។