Home / កសិកម្ម / បទពិសោធន៍ព្យាបាលគោអត់ស៊ីអាហារ (កសិករ រស់ ផុន)

បទពិសោធន៍ព្យាបាលគោអត់ស៊ីអាហារ (កសិករ រស់ ផុន)

លោកអ៊ំ រស់ ផុន ជាកសិករសហការជាមួយអង្គការពន្លឺកុមារ រស់នៅភូមិស្ទឹងកំបុត ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់។ គាត់មានបទពិសោធន៍ល្អមួយក្នុងការព្យាបាលជំងឺគោអត់ស៊ីអាហារ​ហៀរ​សំបោរនិងរឹងខ្លួន បានជាសះស្បើយឡើងវិញយ៉ាងឆាប់រហ័ស។ បទពិសោធន៍នេះ គឺគាត់ចេះពីជីដូនជីតា​គាត់​តៗមក និងសូម​បង្ហាញ​ជូនដូចខាងក្រោម។

១-ធាតុផ្សំ

  • សំបកច្រេស ០,២ គីឡូក្រាម
  • សំបកជ្រោយ ០,២ គីឡូក្រាម
  • វល្លប្រេង ០,២ គីឡូក្រាម
  • ដើមឫស្សីព្រៃ ០,២ គីឡូក្រាម
  • ប្រក់ផ្លែ ០,២ គីឡូក្រាម
  • ស្មៅជើងក្រាស ០,២ គីឡូក្រាម។

២-របៀបផ្សំ

យកវត្ថុធាតុផ្សំទាំងអស់ទៅលាងនឹងទឹកឲ្យស្អាត ហើយកាប់ឲ្យល្អិតៗ បន្ទាប់មកចាក់ទឹកចូលក្នុងឆ្នាំង​ឲ្យលិចធាតុផ្សំទាំងអស់ បន្ទាប់មកយកទៅដាំទឹកឲ្យពុះ រួចទុកវាឲ្យត្រជាក់សំរាប់ឲ្យសត្វផឹក។

៣-របៀបប្រើ

ទឹកថ្នាំដែលផ្សំរួច គាត់បានច្រកឲ្យសត្វផឹក ៣ម៉ោងម្តង។ ទឹកថ្នាំនេះឲ្យគោផឹកម្តងចំនួន១លីត្រ និង​ផឹករយៈពេល២-៣ថ្ងៃម្តង ឬរហូតដល់សត្វជាសះស្បើយលែងហៀរសំបោររឹងខ្លួន អាចស៊ីអាហារបានជាធម្មតា​ឡើងវិញ។

៤-ចំណាប់អារម្មណ៍

ក្រោយពីបានប្រើទឹកថ្នាំព្យាបាលគោរួច គាត់មានចំណាប់អារម្មណ៍ថា ទឹកថ្នាំនេះមានប្រសិទ្ធភាព​ខ្ពស់​ក្នុងការព្យាបាលគោពិតប្រាកដមែន ដូចនេះកសិករផ្សេងដែលមានចំណាប់អារម្មណ៍ អាចធ្វើការសាកល្បង​ប្រើ នោះពិតជាដឹងពីលទ្ធផលជាមិនខាន៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅប្លាស្ទិក (កសិករ មាស អូន)

អ្នកមីង មាស អូន ជាកសិកររស់នៅភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមត្រីក្នុងរណ្តៅប្លាស្ទិក ដែលគាត់បានទទួលការបណ្តុះបណ្តាលពីអង្គការសេដាក។ ក្រោយពីចិញ្ចឹមបានរយៈពេល៣ខែ ត្រីរបស់គាត់មានទំងន់៣ខាំក្នុងមួយក្បាល ដែលអាចចាប់លក់ និងធ្វើម្ហូបបានជាបណ្តើរៗ។ ចំពោះបទពិសោធន៍មានបង្ហាញជូនដូចខាងក្រោម៖