ជាកសិករ រស់នៅក្នុងភូមិត្រពាំងស្រែ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត អ្នកស្រី សុខ ទូច បានថ្លែងប្រាប់ក្រុមការងារសម្បូរសប្បាយឱ្យដឹងថា ចាប់តាំងពីប្រកបរបរជាអ្នកដាំបន្លែ គឺអ្នកស្រីបានតាំងចិត្តរួចហើយនៅមុនពេលចាប់ផ្តើមដាំបន្លែ គឺអ្នកស្រីមិនប្រើប្រាស់ថ្នាំគីមីដាក់ និងបាញ់ទៅលើបន្លែរបស់គាត់ឡើយ ព្រោះមិនចង់បង្កើនទៅលើការចំណាយ។
បន្លែដែលអ្នកស្រី ទូច ដាំគឺសណ្តែកកួរ ដោយសារដំណាំសណ្តែកកួរងាយដាំ និងបានផលល្អដោយប្រើប្រាស់ជីកំប៉ុស្តជំនួសជីគីមី ដែលជីនេះគឺគាត់បានផលិតឡើងដោយខ្លួនឯង ក្រោយពីទទួលបានចំណេះដឹងពីអង្គការនានា ក្នុងនោះមានអង្គការសេដាកផងដែរ។
អ្នកស្រី សុខ ទូច បានរៀបរាប់ថា ជីកំប៉ុសគាត់ផលិតដោយខ្លួនឯង ដើម្បីដាក់ទៅលើដំណាំរបស់គាត់ ហើយបើទោះជាពេលខ្លះមិនសូវជាបានផលល្អដោយយថាហេតុណាមួយ ក៏គាត់មិនបានខាតបង់លុយកាក់ ដូចដែលគាត់ទិញជីគីមីពីផ្សារដែរ។ មិនត្រឹមតែអនុវត្តដោយខ្លួនឯងទេ ស្តី្ររូបនេះក៏បានណែនាំទៅដល់កសិករនានាកុំឱ្យប្រើប្រាស់ថ្នាំគីមី ដើម្បីកាត់បន្ថយការចំណាយថ្លៃដើមខ្ពស់ និងងាកមកប្រើប្រាស់ជីកំប៉ុសវិញ។
សណ្តែកកួរដែលអ្នកស្រី សុខ ទូច ដាំមានចំនួន ២០រង ដែល១ង មានប្រវែងបណ្តោយ ២០ម៉ែត្រ៕