Home / កសិកម្ម / អ្នកស្រី សួន មុនី ចាប់អារម្មណ៍ដាំខ្ទឹមស្លឹកក្រោយទទួលបានការគាំទ្របច្ចេកទេសពីបុគ្គលិកគោលដៅអង្គការសេដាក

អ្នកស្រី សួន មុនី ចាប់អារម្មណ៍ដាំខ្ទឹមស្លឹកក្រោយទទួលបានការគាំទ្របច្ចេកទេសពីបុគ្គលិកគោលដៅអង្គការសេដាក

អ្នកស្រីសួន មុនី មានអាយុ ៣៨ឆ្នាំ (២០១៩) រស់នៅក្នុងភូមិព្រៃវែង ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត បានប្រាប់ក្រុមការងារសម្បូរសប្បាយថា ដើមឡើយអ្នកស្រីមិនធ្លាប់មានចំណាប់អារម្មណ៍ក្នុងការដាំដុះខ្ទឹមអ្វីឡើយ ក្រៅតែពីធ្វើស្រែ និងចិញ្ចឹមសត្វដូចជា គោ ពពែ មាន់ និងជ្រូក។ ប៉ុន្តែក្រោយពីបានឃើញគេដាំ និងបានសួរនាំអ្នកជិតខាងពីការដាំខ្ទឹម ព្រមទាំងទទួលបានបច្ចេកទេសនៃការដាំពីបុគ្គលិកស្ម័គ្រចិត្តរបស់អង្គការសេដាកប្រចាំខេត្តកំពតផងនោះ អ្នកស្រីក៏ចាប់អារម្មណ៍ពង្រីករបរ ដើម្បីបានចំណូលបន្ថែមទៀត។

ស្ត្រីរូបនេះបញ្ជាក់ថា គាត់ទើបតែបានចាប់ផ្តើមរបរដាំខ្ទឹមស្លឹកនេះរយៈពេល ៧ខែប៉ុណ្ណោះ គឺចាប់តាំងពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ​២០១៨ ហើយទិន្នផលដែលគាត់ទទួលបានក្នុងរយៈពេល ៧ខែមកនេះ គឺមានចំនួន ១.៥០០គីឡូក្រាម ដែលបានលក់ចេញទៅកាន់ទីផ្សារ។

អ្នកស្រី សួន មុនី ថ្លែងថា គាត់ដាំខ្ទឹមស្លឹកនេះ គឺធ្វើឡើងតាមគោលការណ៍សរីរាង្គរបស់អង្គការសេដាក ដោយគ្មានប្រើជី ឬថ្នាំគីមី​ពុលឡើយ៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

លោកអ្នកដែលចូលចិត្តបរិភោគទុរេន អាចមានឱកាសទិញទុរេនខ្មែរបានក្នុងតម្លៃ១២០០០/១គីឡូ

ដោយមើលឃើញពីនិន្នាការប្រជាពលរដ្ឋខ្មែរភាគច្រើនចូលចិត្តបរិភោគទុរេន ប៉ុន្តែទុរេនធម្មជាតិនៅលើទីផ្សារមានតម្លៃខ្ពស់ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរអ្នកចូលចិត្តបរិភោគទុរេន ពុំមានលទ្ធភាពក្នុងការទិញយកមកបរិភោគបាន។