Home / ព័ត៌មាន / កម្រងរូបភាពការប្រារព្ធពិធីបុណ្យវិសាខបូជានៅបរិវេណប្រាសាទអង្គរវត្ត

កម្រងរូបភាពការប្រារព្ធពិធីបុណ្យវិសាខបូជានៅបរិវេណប្រាសាទអង្គរវត្ត

អង្គការ​សហ​ប្រជាជាតិ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩ បាន​ប្រកាស​ទទួល​ស្គាល់​បុណ្យ​វិសាខ​បូជា​​ជា​ទិវា​បុណ្យ​អន្តរជាតិ ដោយ​ដាក់​ឈ្មោះ​ថា UN​-​វិសាខ ឬ​វិសាខ​បូជា​នៃ​អង្គការ​សហ​ប្រជាជាតិ។ បុណ្យវិសាខបូជា ជាពិធីបុណ្យជាតិសាសនា ដែលប្រារព្ធឡើងដើម្បីរំឭកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ ទាក់ទងនឹងព្រះសម្មា​សម្ពុទ្ធ មានការប្រសូត ការត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ និងការយាងចូលបរិនិព្វាន។ នៅរមណីយដ្ឋានអង្គរ ការប្រារព្ធ​ពិធីនេះក៏មានសភាពឱឡារិកដែរ តួយ៉ាងនៅបរិវេណប្រាសាអង្គរ​​វត្ត​ដែលមានអ្នកចូលរួមជាច្រើនរយនាក់។ ខាងក្រោមនេះជាទិដ្ឋភាពមួយចំនួននៃការប្រារព្ធពិធីវិសាខបូជា ពិធីដាក់បាតនិងពិធីបួងសួងថ្ងៃវិសាខបូជា នៅបរិវេណប្រាសាទអង្គរ​វត្ត ដែលចូលរួមពីពុទ្ធិបរិស័ទជិតឆ្ងាយ។ សូមទស្សនាកម្រងរូបភាពខាងក្រោម៕

ប្រភព គេហទំព័រអាជ្ញាធរជាតិអប្សរា

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបសង់បង្គន់ចាក់ទឹក

សព្វថ្ងៃមានគ្រួសារខ្មែរមួយចំនួនមិនទាន់មានបង្គន់បន្ទោបង់នៅឡើយ ហើយមានគ្រួសារខ្លះទៀតបំរុងនឹងធ្វើ។ ដើម្បីចូលរួមចំណែកជួយបងប្អូនមួយផ្នែកក្នុងការសាងសង់បង្គន់នេះ សហគមន៍សម្បូរសប្បាយ សូមបង្ហាញអត្ថបទនិយាយអំពីរបៀបធ្វើបង្គន់ចាក់ទឹក ដូចខាងក្រោម។