Home / កសិកម្ម / ឈប់ពីបុគ្គលិកទីផ្សារក្រុមហ៊ុនឯកជន មកដាំបន្លែលក់ទាំងប្តីប្រពន្ធ

ឈប់ពីបុគ្គលិកទីផ្សារក្រុមហ៊ុនឯកជន មកដាំបន្លែលក់ទាំងប្តីប្រពន្ធ

អ្នកនាង ញ៉យ ចិន្តា អាយុ៣៦ឆ្នាំ (២០១៩) រស់នៅក្នុងភូមិដូង ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត ថ្លែងប្រាប់ក្រុមការងារសម្បូរសប្បាយថា ខ្លួនគាត់ និងស្វាមី បានសម្រេចចិត្តឈប់ធ្វើការងារជាបុគ្គលិកនៅក្រុមហ៊ុនឯកជនផ្នែកទីផ្សារ ដោយងាកមកចាប់យករបរដាំបន្លែលក់សម្រាប់ផ្តត់ផ្គង់ជីវភាពគ្រួសារ។ បន្លែដែលពួកគេដាំ គឺតាមលក្ខណៈសរីរាង្គ មិនប្រើថ្នាំគីមី។

នាងថ្លែងបន្តថា ធ្វើការងារខ្លួនឯង បើទោះជាហត់បន្តិចមែន ប៉ុន្តែមានសេរីភាព និងបានជួបជុំគ្រួសារ។ ចំណែកឯចំណូលវិញក៏មិនលើសគ្នាដែរ និងលុយចូលជាប្រចាំថ្ងៃ។ ប៉ុន្តែបើធ្វើការងារឱ្យគេគឺលុយរំពឹងទាល់តែដាច់ខែទើបគេបើកឱ្យ។ ចំពោះបន្លែដែលនាង និងស្វាមី បានដាំរួមមាន ននោង ត្រសក់ ត្រប់ សណ្តែកកួរ និងម្រះជាដើម។ ប៉ុន្តែដាំមិនច្រើនទេ គឺដាំជាលក្ខណៈ​កញ្ចិបកញ្ជប់ បន្លែនេះបន្តិច បន្លែនោះបន្តិចប៉ុណ្ណោះ។

ចិន្តាបានឱ្យដឹងបន្តទៀតថា ក្រោយពីបានជួបជាមួយក្រុមការងាររបស់អង្គការសេដាក ប្រចាំខេត្តកំពត និងបានការណែនាំទាំងបច្ចេកទេស និងការទាក់ទងទៅកាន់ទីផ្សារផងនោះ នាង និងស្វាមី ក៏បានសម្រេចចិត្តចាប់យករបរដាំខ្ទឹមនេះបន្ថែម ដែលធ្វើឱ្យជីវភាពគ្រួសារនាងកាន់តែល្អប្រសើរជាងមុនមួយកម្រិតទៀត។

ខ្ទឹមដែលនាង និងគ្រួសារដាំ ថាច្រើនក៏មិនច្រើន ហើយបើថាតិចក៏មិនតិចដែរ គឺមានចំនួន៤០រង ដែលក្នុង១រងមានប្រវែង ២៧ម៉ែត្រ ដោយត្រូវដកលក់ទៅកាន់ទីផ្សារវិលជុំជាប្រចាំ និងធ្វើឱ្យមានចំណូលប្រចាំថ្ងៃផងដែរ៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបធ្វើបង្អែមពងមាន់

បង្អែមមានជាច្រើនមុខ ក្នុងនោះមានបង្អែមរបស់បរទេស និងបង្អែមរបស់ខ្មែរ។ គេហទំព័រសហគមន៍សម្បូរសប្បាយ ក៏បានផ្សព្វផ្សាយនូវវិធីធ្វើបង្អែមមួយចំនួនមកហើយ ៗនៅពេលនេះយើងសូមបង្ហាញអំពីរបៀបធ្វើបង្អែមពង​មាន់ ជូនបងប្អូនដូចខាងក្រោម។