Home / ព័ត៌មាន / ជាកសិករចេះប្រាកដ បើទោះជាមិនសល់លុយច្រើន តែក៏អាចមានជីវភាពរស់ស្រួលគួរសមដែរ

ជាកសិករចេះប្រាកដ បើទោះជាមិនសល់លុយច្រើន តែក៏អាចមានជីវភាពរស់ស្រួលគួរសមដែរ

អតីតនាយរងប៉ុស្តិ៍នគរបាល ហើយបច្ចុប្បន្នបានចូលនិវត្តលោកលុយ សាវឿន មានអាយុ ៦០ឆ្នាំ (២០១៩) រស់នៅក្នុងភូមិកណ្តោល ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប គឺជាកសិករឆ្នើមមួយរូបក្នុងការដាំបន្លែ និងចិញ្ចឹមសត្វ។ លោកបានថ្លែងថា ជាកសិករបើទោះជាមិនសល់លុយច្រើន ប៉ុន្តែក៏អាចមានជីវភាពរស់ស្រួលគួរសមដែរ។

កសិករឆ្នើមរូបនេះ បានចាប់យករបរដាំបន្លែ និងចិញ្ចឹមសត្វនេះជាយូរឆ្នាំមកហើយ។ ប្រភេទបន្លែដែលលោកដាំសព្វថ្ងៃនេះគឺជាប្រភេទបន្លែវិលជុំ និងតាមរដូវកាល ហើយដាំទៅតាមគោលការណ៍សរីរាង្គរបស់អង្គសេដាក ដោយមិនប្រើប្រាស់ថ្នាំគីមីបាញ់ ឬស្រោចទៅលើបន្លែនោះទេ។

បន្លែដែលកសិករឆ្នើមរូបនេះដាំរួមមាន ត្រសក់ ឪឡឹក ត្រកួន ត្រប់ សណ្តែកកួរស្ពៃ សាឡាត់ ពោត ស្ពៅ និងឃ្លោក។ លោក សាវឿន បានឱ្យដឹងថា បន្លែទាំងនេះគឺ លោកដាំវិលជុំទៅតាមរដូវកាលនៃប្រភេទបន្លែនីមួយៗ។ ចំណែកប្រភេទសត្វដែលលោកចិញ្ចឹម មានគោ ជ្រូក មាន់ ត្រី និងទាកាប៉ា ដើម្បីបង្កើនចំណូលបន្លែមដល់ការរស់នៅប្រចាំថ្ងៃក្នុងគ្រួសាររបស់គាត់។

លោក លុយ សាវឿន មានប្រសាសន៍ឱ្យដឹងបន្ថែមថាក្រៅតែពីដាំបន្លែនៅក្នុងផ្ទះខ្លួនឯង គាត់ក៏ធ្លាប់បានទៅធ្វើជាគ្រូបង្គោលបណ្តុះបណ្តាលពីបច្ចេកទេសដាំបន្លែនៅក្នុងកសិដ្ឋានសរីរាង្គស្វាយចេក របស់ជប៉ុន ដែលមានទីតាំងនៅក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាបផងដែរ៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។