Home / ឱសថបុរាណ / រុក្ខជាតិឱសថ / ជំងឺមិនដឹងមុខថ្នាំពេទ្យមិនកប បែរមកកបនឹងផ្លែផាសិន

ជំងឺមិនដឹងមុខថ្នាំពេទ្យមិនកប បែរមកកបនឹងផ្លែផាសិន

អ្នកស្រី ប៉ុក ហាន មានជំងឺល្ហិតល្ហៃអស់កម្លាំងបន្តិចម្តងៗពីមួយថ្ងៃទៅមួយថ្ងៃ រហូតត្រូវក្រុមគ្រួសាររបស់គាត់បញ្ជូនទៅកាន់បន្ទីរពេទ្យខេត្តកោះកុង។ ក្រោយពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ ២-៣ថ្ងៃហើយក៏ជំងឺហាក់មិនធូរស្បើយ ហើយចេះតែធ្ងន់ទៅៗរហូតធ្វើឱ្យស្ត្រីវ័យចំណាស់ម្នាក់នេះនិយាយលែងកើត និងហាក់វង្វេងលែងសូវស្គាល់អ្វីទាំងអស់។


ស្វាមីរបស់អ្នកស្រី ប៉ុក ហាន គឺលោក សុខ ទុំ បានឱ្យដឹងថា ភរិយារបស់គាត់បានធ្លាក់ខ្លួនឈឺរហូតដល់និយាយលែងរួច ហើយគាត់ក៏បាននាំភរិយាទៅមន្ទីរពេទ្យ ប៉ុន្តែនៅពេលទៅដល់មន្ទីរពេទ្យនៅខេត្តកោះកុង ខាងគ្រូពេទ្យក៏មិនបានបញ្ជាក់ថាភរិយារបស់គាត់មានជំងឺអ្វីដែរ ក្រោយពីបានតាមដានស្ថានភាពជំងឺអស់រយៈពេល ២-៣ថ្ងៃរួចមក។ លោកបញ្ជាក់ថា ក្រោយពីនាំភរិយាមកដល់ផ្ទះវិញនៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុងរួចមក លោកទំនងហាក់ដូចជាអស់សង្ឃឹមនឹងជំងឺភរិយារបស់លោក ក៏ព្រោះតែមិនដឹងជាប្រើថ្នាំអ្វី ដោយសារតែថ្នាំដែលពេទ្យបានឱ្យមកនោះ គឺមិនត្រូវទាល់តែសោះរហូតដល់ស្ថានភាពជំងឺភរិយារបស់គាត់ចេះតែធ្ងន់ទៅៗ ធ្វើឱ្យនិយាយលែងកើត និងលែងសូវស្គាល់អ្វីទាំងអស់។
នៅពេលដែលអស់សង្ឃឹមនឹងថ្នាំពេទ្យ លោក សុខ ទុំ ក៏បានឱ្យភរិយារបស់គាត់ ពិសារផ្លែផាសិន ឬក្រូចវល្លិ ជារៀងរាស់ថ្ងៃ ព្រោះគាត់ថា គាត់បានឃើញតាមទូរស័ព្ទ (ហ្វេសប៊ុក ឬ យូធូប) ពីប្រសិទ្ធភាពនៃផ្លែផាសិន ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺភរិយារបស់គាត់បានធូរស្បើយពីជំងឺមែន។ លោកបញ្ជាក់បន្ថែមថា ក្រោយពិសាក្រូចផាសិនមក ភរិយាយរបស់គាត់ អាចនិយាយបាន និងស្គាល់អ្វីឡើងវិញ៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ល្ហុងខ្វងក្រហម ជារុក្ខជាតិឱសថ, កបនឹងជំងឺ បញ្ជុះលាមក ធ្វើឲ្យក្អួត ពស់ចឹក និងក្អក